របៀប​ទិញទំនិញ​ក្នុង​គេហទំព័រ KHGadgets

គេហទំព័រ KHGadgets បង្កើត​ឡើង ​ដើម្បី​ចូល​ខ្លួន​មក​បម្រើ​ក្នុង​វិស័យ​លក់​ទំនិញ Online ដែល​យើង​ហៅថា E-Commerce ជា​ទម្រង់​គេហទំព័រ​ និង​ទំព័រ Facebook មាន​ដាក់​តាំង​បង្ហាញ​ផលិតផល​​ជាមួយ​ព័ត៌មាន​ផលិតផល តម្លៃ ដោយ​មិន​មាន​ប្រព័ន្ធ​ទូទាត់​ដោយ​ស្វ័យ​តាម​ធនាគារ​នោះ​ទេ ដូច្នេះ​សម្រាប់​អ្នក​ចូល​មើល​ ឬ​ទិញ​មិន​បាច់​បារម្ភ​រឿង​​​សុវត្ថិភាព​គណនី​របស់​លោកអ្នក​ឡើយ ។

ដើម្បី​អាច​បញ្ជា​ទិញ​ទំនិញ​ពី KHGadgets លោក​អ្នក​អាច​សាកសួរ​តាម​ប្រអប់​សារ WhatApp ឬ ចុច​ទៅ​កាន់​ទំព័រ Facebook យើង​ខ្ញុំ ឬ​ក៏​អាច​ផ្ញើ​សារ​មក​ទូរស័ព្ទ​លេខ (smart) 069 556 887 និង (cellcard) 089 556 887 ដែល​យើង​ព្យាយាម​ឆ្លើយ​តប​ក្នុង​ម៉ោង​ធ្វើការ​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

លោកអ្នក​ត្រូវ​ធ្វើការ​ទូទាត់​តម្លៃ​ទំនិញ និង​តម្លៃ​ដឹក​ជញ្ជូន​ជាមុន​ឲ្យ​គ្រប់​ចំនួន ទើប​ខាង​គេហទំព័រ KHGadgets យើង​ខ្ញុំ​នឹង​ដឹក​ជញ្ជូន​ទំនិញ​ទៅ​កាន់​អាស័យ​ដែល​លោកអ្នក​កំណត់​ឲ្យ​ដឹក​ទៅ ។ រាល់​ផលិតផល​ដែល​មាន​ដាក់​លក់​ក្នុង​គេហទំព័រ KHGadgets ជា​ពិសេស​គ្រឿង​អេឡិចត្រូនិក សុទ្ធតែ​មាន​ធានា​យ៉ាង​ត្រឹមត្រូវ​និង​ជា​ផ្លូវការ​ពី​ក្រុមហ៊ុន​នាំ​ចូល​ចែកចាយ​ក្នុង​ប្រទេស​កម្ពុជា​យើង ។ សម្រាប់​គ្រឿង​បរិភោគ យើង​នឹង​ធ្វើការ​ពិនិត្យ​យ៉ាង​ជាក់​ច្បាស់​មុន​ដឹក​ឲ្យ​អតិថិជន និង​អតិថិជន​ត្រូវ​ពិនិត្យ​ឲ្យ​បាន​ជាក់​ច្បាស់​មុន​នឹង​ទទួល​យក ។

សម្រាប់​ការ​ត្រឡប់​ទំនិញ គឺ​ខាង​យើង​ខ្ញុំ​ធ្វើ​ឡើង​តែ​ចំពោះ​ទំនិញ​មួយ​ចំនួន​ដែល​ខុស​គុណភាព និង​មិន​ដំណើរការ​មុន​ពេល​ដល់​ដៃ​អតិថិជន​តែ​ប៉ុណ្ណោះ ។ គេហទំព័រ KHGadgets មិន​អាច​ប្ដូរ​ជា​លុយ​វិញ​នោះ​ទេ ដូច្នេះ​រាល់​ការ​បញ្ជា​ទិញ​គឺ​អាច​ធ្វើ​ការ​លុប​ចោល​បាន​សម្រាប់​តែ​ទំនិញ​ណា​ដែល​មិន​ទាន់​​ធ្វើការ​ដឹក​ជញ្ជូន​តែ​ប៉ុណ្ណោះ ។


សូមអរគុណ​ដល់​លោកអ្នក​ដែល​ប្រើប្រាស់​សេវាកម្ម​របស់​យើង​ខ្ញុំ