May 3, 2019

​Vivo​ ​Y93​ ​មាន​វត្តមាន​និង​ចេញ​លក់​ជា​ផ្លូវការ​នៅ​លើ​ទីផ្សារ​ហើយ​!​

​កាល​ពី​សបា្តហ៍​មុន​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ ​vivo​ ​បាន​ធ្វើការ​ប្រកាស​ជាមួយនឹង​ការ​ត្រៀម​បង្ហាញ​ចំពោះ​ការ​មកដល់​នៃ​សមាជិក​របស់​ខ្លួន​ស៊េរី​ថ្មី​ចុងក្រោយ​នៃ​ត្រកូល​ ​Y​ ​ម៉ូ​ឌែល​ ​vivo​ ​Y93​។​

​សម្រាប់​ពេលនេះ​ចំពោះ​ស្មា​ត​ហ្វូ​ន​ ​vivo​ ​Y93​ ​នេះ​និង​មាន​វត្តមាន​ចេញ​លក់​ជា​ផ្លូវការ​នៅ​លើ​ទីផ្សារ​ចាប់ពី​ថ្ងៃទី​ ​3​ ​ខែឧសភា​ ​នេះ​តទៅ​ហើយ​!​ ​ជាមួយនឹង​ការ​ដាក់​លក់​នៅ​លើ​ទីផ្សារ​ក្នុង​កញ្ចប់​តម្លៃ​ ​$​169​ ​តែប៉ុណ្ណោះ​។​ ​និយាយចំ​ពោះ​ការរចនា​បទ​ផ្នែក​រូបរាង​វិញ​គឺ​មាន​លក្ខណៈ​ដូច​ទៅ​នឹង​ ​Y91​&​Y91i​ ​ដែរ​ ​ដោយ​ត្រូវ​បាន​បង្ហាញ​មក​ជាមួយនឹង​ជម្រើស​ពីរ​ពណ៌​គឺ​ ​ពណ៌​ ​Starry​ ​black​ ​និង​ ​ពណ៌​ ​Ocean​ ​Blu ដែល​ជា​ពណ៌​កំពង់​តែ​មានការ​ពេញនិយម​សម្រាប់​មិត្ត​ៗ​យុវវ័យ​ផង​ដែរ​។​

​ខាងក្រោម​នេះ​ជា​លក្ខណៈ​សម្បត្តិ​មួយចំនួន​របស់​ ​vivo​ ​Y93​:​​

  • ​មាន​រូបរាង​បែប​ ​Classic​ ​មិនឆាប់​នឹង​ស៊ាំ​ភ្នែក​​
  • ​មាន​អេក្រង់​ជា​ប្រភេទ​ឆក​បែប​តំណក់​ទឹក​ ​ទំហំ​ ​6.22​ ​អ៊ីញ​ ​ជា​ប្រភេទ​ ​IPS​ ​LCD​ ​អាច​បង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត​ ​HD​+​ ​លាតសន្ធឹង​ប្រមាណ​ ​88.6​%​ ​នៃ​ផ្ទៃ​ខាងមុខ​ ​និង​មាន​ដង់ស៊ីតេ​អេក្រង់​ ​271​ ​ppi​​
  • ​ដំណើរការ​ដោយ​ ​Android​ ​8.1​ ​Oreo​ ​និង​ស្រោប​ខ្លួន​ដោយ​ ​FunTouch​ ​OS​ ​4.5​​
  • ​មាន​ ​CPU​ ​Octa​-​Cores​,​ ​GPU​ ​Adreno​ ​505​ ​និង​មាន​ ​Chipset​ ​ប្រភេទ​ ​Snapdragon​ ​439​​
  • ​ដំណើរការ​ស៊ី​មកា​ត​បាន​ពីរ​ ​+​ ​ទ្រទ្រង់​ ​4G​​
  • ​មាន​រ៉េ​មទំ​ហំ​ ​3GB​ ​និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​ ​32GB​ ​+​ ​ថែម​ក្រៅ​បាន​ ​256GB​​
  • ​កាមេរ៉ា​ក្រោយ​ ​2​ ​គ្រាប់​ ​(​13MP​ ​+​ ​2MP​)​ ​និង​កាមេរ៉ា​មុខ​ទំហំ​ ​8MP​​
  • ​ប្រព័ន្ធ​សុវត្ថិភាព​:​ ​ស្កេន​ម្រាមដៃ​នៅ​ផ្នែក​ខាងក្រោយ​ ​+​ ​ស្កេន​មុខ​​
  • ​ថ្ម​:​ ​4030​ ​mAh​
​​ដូចនេះ​សម្រាប់​ប្រិយមិត្ត​របស់​ ​vivo​ ​ដែល​មាន​ចំណាប់​អារម្មណ៍​លើ​ ​Y93​ ​នេះ​លោកអ្នក​អាច​ទៅ​ធ្វើការ​ជាវ​បាន​ហើយ​តាម​បណ្តា​ហាង​លក់​ទូរស័ព្ទ​នានា​ទូទាំង​ប្រទេស​។​










Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក