May 10, 2019

vivo​ ​និង​ ​PUBG​ ​MOBILE​ ​បាន​ចាប់ដៃ​គ្នា​បង្កើត​ព្រឹត្តិ​ការណ៍​ ​PUBG​ ​MOBILE​ ​Club​ ​Open​ ​SEA​ ​League​ ​2019​ ​ជាមួយ​និង​ការ​ផ្តល់​រង្វាន់​រហូតដល់​ទៅ​ ​2.5​ ​លាន​ដុល្លារ​អាមេរិក​

​នៅក្នុង​នាម​ជា​ក្រុមហ៊ុន​ម៉ាក​យីហោ​ស្មា​ត​ហ្វូ​ន​ឈានមុខ​គេ​ ​vivo​ ​រួម​ជា​នឹង​ក្រុមការងារ​ ​PUBG​ ​MOBILE​ ​ដែល​ជា​ហ្គេម​ល្បីល្បាញ​បំផុត​របស់​អាស៊ី​អា​គ្នេយ៍​រួមា​ន​ ​RRQ​ ​Athena​ ​ពី​ប្រទេស​ថៃ​ ​បាន​បើក​ការប្រកួត​ ​PUBG​ ​MOBILE​ ​Star​ ​Challenge​ ​2018​ ​ដែល​មាន​អ្នកចូលរួម​ទូទាំង​ពិភពលោក​ ​ដែល​នឹង​ចាប់ផ្តើម​ការប្រកួត​នៅក្នុង​ព្រឹត្តិ​ការណ៍​ប្រកួត​ ​PUBG​ ​MOBILE​ ​Club​ ​Open​ ​SEA​ ​League​ ​2019​ ​(​PMCO​ ​2019​ ​SEA​ ​League​)​ ​កាលពី​ទី​ ​8​ ​ខែឧសភា​ ​ឆ្នាំ​ ​2019នេះ​។​ ​ដែល​មាន​ ​24​ ​ក្រុម​មក​ពី​តំបន់​អាស៊ី​អាគ្នេយ៍​ចំនួន​ ​5​ ​ដោយ​បាន​ប្រើប្រាស់​នូវ​ការប្រកួត​ស្មា​ត​ហ្វូ​នរ​បស់​ក្រុមហ៊ុន​ ​Vivo​ ​ដើម្បី​ដណ្តើម​ពានរង្វាន់​ ​SEA​ ​Championship​ ​នេះ​។​ ​រង្វាន់​នៃ​ជ័យលាភី​នៃ​ ​PUBG​ ​MOBILE​ ​Star​ ​Challenge​ ​2018​ ​គឺ​ទទួល​រហូតដល់​ទៅ​ ​2.5​ ​លាន​ដុល្លារ​អាមេរិក​។​ ​


​ស្មា​ត​ហ្វូ​នរ​បស់​ក្រុមហ៊ុន​ ​vivo​ ​នេះ​ ​នឹងជា​អាវុធ​ផ្លូវការ​ ​មាន​សមត្ថ​ភាណ​ដ៏​ខ្លាំងក្លា​សម្រាប់​អ្នកលេង​ហ្គេម​ជាច្រើន​ ​ដែល​ធ្វើការ​ប្រកួត​ដែល​មិន​ត្រឹមតែ​មានការ​ជួបជុំ​សម្រាប់​ការ​ញាំ​អាហារ​ ​Chicken​ ​Dinner​ ​នោះ​ទេ​ ​គឺ​មានកម្ម​វិ​ធី​ផ្សេង​ៗ​ជាច្រើន​ក្នុង​រួមមាន​រង្វាន់​ផង​ដែរ​។​ ​នៅក្នុង​ភាពជា​ដៃគូ​លក្ខណៈ​សកល​នេះ​ ​ក្រុមហ៊ុន​ ​vivo​ ​គឺ​អាច​ធ្វើការ​ពង្រឹង​ទៅលើ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​នៅក្នុង​ការ​នាំ​យក​នូវ​បទពិសោធន៍​នៃ​ការ​លេង​ហ្គេម​សម្រាប់​អ្នក​គាំទ្រ​ជាច្រើន​ ​ប៉ុន្តែ​វា​ក៏​សម្រេច​នូវ​មហិ​ច្ឆិ​តា​របស់​ខ្លួន​ក្នុង​ការកំណត់​នូវ​ភាព​ច្នៃប្រឌិត​ ​និង​ការបង្កើត​នូវ​អនាគត​សម្រាប់​កីឡា​ឧស្សាហកម្ម​អេ​ឡិច​ត្រូ​និច​ ​eSports​។​ ​
​បន្ទាប់ពី​ព្រឹត្តិ​ការណ៍​នៃ​ការប្រកួត​ ​PMCO​ ​2019​ ​SEA​ ​League​ ​មក​ ​ក្រុមហ៊ុន​ ​vivo​ ​គឺ​បាន​ស្ថិតនៅ​ក្នុង​ជួរមុខ​គេ​ក្នុង​ការ​ជ​ម្រុ​ញ​ទៅលើ​កីឡា​ ​eSports​ ​នេះ​នៅក្នុង​តំបន់​តាមរយៈ​ការ​ផ្តល់​នូវ​ផលិតផល​សម្រាប់​ការ​លេង​ហ្គេម​កម្រិតខ្ពស់​។​ ​នៅក្នុង​ការ​បើក​ដំណើរការ​នូវ​ព្រឹត្តិ​ការណ៍​នេះ​ ​ក្រុមហ៊ុន​ ​vivo​ ​បាន​និយាយ​ថា​ ​“​ការ​សហការ​ជាមួយនឹង​ ​PUBG​ ​MOBILE​ ​នេះ​ ​គឺជា​សមិទ្ធិ​ផល​ដ៏​សំខាន់​មួយ​សម្រាប់​ពួក​យើង​ក្នុង​ការ​បញ្ជាក់​ថា​ ​នេះ​ ​គឺជា​ហ្គេម​ទូរស័ព្ទ​ដែល​ឈានមុខ​គេ​ក្រោម​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ ​Tencent​ ​Games​ ​និង​ ​PUBG​ ​Corporation​ ​ដែល​មាន​អ្នកគាំទ្រ​ច្រើនជាង​ ​200​ ​លាន​នាក់​នៅក្នុង​ប្រទេស​ចិន​ ​កូរ៉េ​ ​និង​ជប៉ុន​។​ ​


​យើង​ពិតជា​មាន​ក្តី​រំភើប​មែនទែន​ ​ដែល​ចាប់ផ្តើម​នូវ​ព្រឹត្តិ​ការណ៍​ ​PMCO​ ​2019​ ​SEA​ ​League​ ​នៅ​ថ្ងៃនេះ​ ​ហើយនឹង​ផ្តល់​នូវ​សិទ្ធិ​អំណាច​ជាច្រើន​សម្រាប់​អ្នកលេង​ហ្គេម​ជាច្រើន​ផង​ដែរ​តាមរយៈ​ការ​សហការ​ដ៏​មាន​អត្ថន័យ​នេះ​។​ ​និយាយទៅ​នេះ​ ​គឺ​ពិតជា​រឿង​ដ៏​រំភើប​បំផុត​សម្រាប់​យើង​។​”​ ​V15​ ​Pro​ ​គឺជា​ស្មា​ត​ហ្វូ​ន​ផ្លូវការ​សម្រាប់​ព្រឹត្តិ​ការណ៍​ ​PMCO​ ​2019​ ​SEA​ ​League​ ​នេះ​ ​ហើយ​វា​ធានា​ទៅលើ​ការ​លេង​ហ្គេម​ដ៏​ខ្លាំងក្លា​ដែល​គ្មាន​ដែន​កំណត់​នោះ​ទេ​។​ ​សម្រាប់​ម៉ាស៊ីន​ ​Multi​-​Turbo​ ​Engine​ ​របស់​វា​មាន​កម្លាំង​ខ្លាំងក្លា​នៅក្នុង​ការ​លេង​ហ្គេម​ធំៗ​ ​ក្រាហ្វិក​ខ្ពស់​នោះ​។​ ​វា​មាន​ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា​ ​Center​ ​Turbo​,​ ​Net​ ​Turbo​,​ ​Cooling​ ​Turbo​,​ ​AI​ ​Turbo​ ​និង​ ​Game​ ​Turbo​ ​ដើម្បី​ធ្វើការ​ធានា​ទៅលើ​ការ​លេង​ហ្គេម​កាន់តែ​រលូន​នោះ​។​ ​សម្រាប់​អេក្រង់​កម្រិត​ ​Ultra​ ​FullView​™​ ​Display​ ​របស់​ស្មា​ត​ហ្វូ​ន​ ​V15Pro​ ​នេះ​ផ្តល់​នូវ​ការ​លេង​ហ្គេម​ដែល​គ្មាន​ការ​រំខាន​ ​ការ​ទស្សនា​កាន់តែ​អស្ចារ្យ​ ​និង​ការ​យកឈ្នះ​ដៃគូ​សត្រូវ​បាន​យ៉ាង​ងាយ​ថែមទៀត​ផង​។​

​អ្នក​ប្រហែលជា​ធ្លាប់ស្គាល់​មុខ​នូវ​ក្រុម​ជាច្រើន​ដែល​អាច​មាន​សមត្ថភាព​ឡើង​ទៅកាន់​ការប្រកួត​ ​PMCO​ ​2019​ ​SEA​ ​League​ ​នេះ​។​ ​សម្រាប់​ ​RRQ​ ​Athena​ ​មក​ពី​ប្រទេស​ថៃ​ ​គឺ​មាន​អ្នកគាំទ្រ​ច្រើន​ ​ហើយ​យើង​ ​នឹង​បានឃើញ​នូវ​សមត្ថភាព​នៃ​ការ​លេង​ហ្គេម​របស់​ក្រុម​នេះ​ផង​ដែរ​។​ ​សម្រាប់​ព្រឹត្តិ​កា​រណ៍​ប្រកូ​ត​ ​PMCO​ ​2019​ ​SEA​ ​League​ ​នេះ​ ​គឺ​មាន​រយៈពេល​ប្រកួត​ ​5​ ​ថ្ងៃជា​មួយ​នឹង​រយៈពេល​ ​5​ ​សប្តាហ៍​។​ ​វា​ក៏​មាន​ ​20​ ​ក្រុម​មក​ពី​វគ្គ​ផ្តាច់ព្រ័ត្រ​ជម្រើសជាតិ​ជាមួយនឹង​ក្រុម​ ​៤​ ​ផ្សេងទៀត​ដែល​បែងចែក​ជា​ ​3​ ​Groups​ ​(​8​ ​ក្រុម​ប្រកួត​ក្នុង​មួយ​ ​Group​)​ ​។​ ​ក្នុង​ដំណាក់កាល​នៃ​ការប្រកួត​ ​PMCO​ ​2019​ ​SEA​ ​League​ ​នេះ​ ​ក្រុម​ចំនួន​ ​4​ ​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាងគេ​មក​ពី​តំបន់​ផ្សេង​ៗ​អាច​ចូលរួម​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ ​PMCO​ ​2019​ ​SEA​ ​League​ ​Grand​ ​Finals​ ​នេះ​។​ ​វា​មិនរាប់​បញ្ចូល​នូវ​ក្រុម​ចំណាត់ថ្នាក់​លេខ​ ​១​ ​ចំនួន​ ​៤​ ​តំបន់​ ​ក្រុម​កំពូល​ទាំង​ ​12​ ​នៅក្នុង​ ​PMCO​ ​2019​ ​SEA​ ​League​ ​ដែល​នឹង​ចូលរួម​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ ​PMCO​ ​2019​ ​SEA​ ​League​ ​Grand​ ​Finals​ ​នេះ​។​


​ព្រឹត្តិ​ការណ៍​ ​PMCO​ ​2019​ ​នឹង​បញ្ចប់​នៅក្នុង​ខែកក្កដា​ខាងមុខនេះ​ ​ខណៈ​ពេល​ដែល​ក្រុម​កំពូល​ ​16​ ​ក្រុម​នឹង​ធ្វើការ​ប្រកួត​នៅ​វគ្គ​បញ្ចប់​ ​Spring​ ​Split​ ​Global​ ​Finals​ ​ក្នុង​ទីក្រុង​ប៊ែរឡាំង​ប្រទេស​អាល្លឺម៉ង់​។​ ​សម្រាប់​ព្រឹត្តិ​ការណ៍​ ​Fall​ ​Split​ ​នឹង​មាន​គម្រោង​សម្រាប់​ឆ្នាំក្រោយ​។​ ​សម្រាប់​ព្រឹត្តិ​ការណ៍​ ​PMCO​ ​2019​ ​Spring​ ​Split​ ​ចាប់ផ្តើម​នៅក្នុង​ខែមីនា​ជាមួយនឹង​ក្រុម​ជាង​ ​30000​ ​ក្រុម​មក​ពី​ជុំវិញ​ពិភពលោក​ដែល​មាន​សមត្ថភាព​មកដល់​វគ្គ​នេះ​ ​ហើយ​ពួកគេ​ក៏​មានឱកាស​ក្នុង​ការ​រក​ពិន្ទុ​បាន​សម្រាប់​វគ្គ​ ​Spring​ ​Split​ ​Group​ ​Stage​ ​ក្នុង​តំបន់​ផង​ដែរ​៕​

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក