May 7, 2019

ចេញហើយតម្លៃ OnePlus 7 Pro រ៉េម10GB នៅក្នុងប្រទេសឥណ្ឌា

 ខណៈដែលការបើកសម្ភោធស្មាតហ្វូន OnePlus 7 កាន់តែខិតជិតមកដល់នោះ​យើង​កំពុង​តែទទួល​បាន​ព័ត៌មាន​ថ្មីរាល់ថ្ងៃ។ ហើយ​បន្ទាប់ពី OnePlus 7 បាន​លេច​ធ្លាយ​តម្លៃកាល​ពី​សប្ដាហ៍​មុន តម្លៃ OnePlus 7 Pro នៅក្នុងប្រទេសឥណ្ឌាត្រូវបានគេកំណត់លក់​កាលពីម្សិលមិញ។ ឥឡូវនេះហាង​លក់តាម​អ៊ិនធឺរណែត​មួយ​របស់​ឥណ្ឌា​បានកំណត់តម្លៃលក់ពីរម៉ូដែលគឺ OnePlus 7 Pro ដែលមាន រ៉េមទំហំ 10GB ដោយ​មាន​មេម៉ូរី​ទំហំ​ 256GB នឹងត្រូវបានលក់ក្នុងតម្លៃ 51,990 រូពី។

ចំណែកឯ OnePlus 7 រ៉េម ទំហំ 10GBនិងមេម៉ូរីទំហំ 256GBនឹងត្រូវបានលក់ក្នុងតម្លៃ 51,990 រូពី។
ក្រៅ​ពីនេះ​យើង​ក៏អាច​ឃើញ OnePlus 7 Pro មួយប្រភរទទៀតដែលមានរ៉េម​​ទំហំ 8GB ជាមួយ​អង្គ​ចងចាំ​ទំហំ 128GB ជំនួសអោយទំហំផ្ទុក 256GB ។ ដែលវាត្រូវបានគេរាយការណ៍ថាបានកំណត់ក្នុងតម្លៃលក់ 45,990រូពីរ ។ លើសពីនេះទៅទៀត​ហាងអេឡិចត្រូនិចនោះ​ក៏បាន​ចែករំលែក​ព័ត៌មាន​ផងដែរ​អំពី​តម្លៃ​ស្មាតហ្វូន​ OnePlus 7 ស្តង់ដារនៅក្នុងប្រទេសឥណ្ឌា។ស្មាតហ្វូននេះអាចនឹងចាប់ផ្តើមលក់ក្នុងតំលៃ 38,990រ៉ូពី សម្រាប់ រ៉េមទំហំ 6GB និងអង្គផ្ទុកទិន្នន័យទំហំ 128GB ។
គួរកត់សម្គាល់ថាតម្លៃនេះគឺផ្ទុយទៅនឹងទីភ្នាក់ងារស្រាវជ្រាវទីផ្សារ techARC ដែល​ជឿជាក់​ថា​វា​ប្រហែល​ជា​មាន​តម្លៃ 39,500 រូពី។ ដូចច្នេះតម្លៃពិតប្រាកដ​និងតម្លៃលក់នៅស្រុកយើងយ៉ាងណានោះយើង​នឹងតាមដានទាំងអស់គ្នា។
_____________
ប្រភព:91mobiles

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក