Apr 26, 2019

Y93​ ​ស្មា​ត​ហ្វូ​ន​ត្រកូល​ ​Y​ ​ជំនាន់​ចុងក្រោយ​របស់​ ​vivo​ ​នឹង​មកដល់​ទីផ្សារ​កម្ពុជា​ក្នុង​ពេល​ឆាប់​ៗ​!​


​ក្រោយពី​ជោគជ័យ​ ​ទៅលើ​ការ​លក់​ស្មា​ត​ហ្វូ​នក​ម្រិ​ត​បង្គួរ​ ​ត្រកូល​ ​Y​ ​របស់​ខ្លួន​នៅ​លើ​ទីផ្សារ​រួចមក​ ​ដើម្បី​ពង្វាត​ទី​ ​យក​ទីផ្សារ​បន្ថែម​ទៀត​ ​ក្រុមហ៊ុន​ ​vivo​ ​នឹង​គ្រោង​នាំ​យក​ស្មា​ត​ហ្វូ​ន​ត្រកូល​ ​Y​ ​ជំនាន់​ក្រោយ​ ​ម៉ូ​ឌែល​ ​Y93​ ​ចូលក្នុង​ទីផ្សារ​កម្ពុជា​ ​នៅក្នុង​ពេល​ឆាប់​ៗ​ខាងមុខនេះ​ហើយ​។​

​ទាំងនេះ​ជា​លក្ខណៈ​សម្បត្តិ​មួយចំនួន​របស់​ ​vivo​ ​Y93​:​
​-​    ​មាន​រូបរាង​បែប​ ​Classic​ ​មិនឆាប់​នឹង​ស៊ាំ​ភ្នែក​
​-​    ​មាន​អេក្រង់​ជា​ប្រភេទ​ឆក​បែប​តំណក់​ទឹក​ ​ទំហំ​ ​6.22​ ​អ៊ីញ​ ​ជា​ប្រភេទ​ ​IPS​ ​LCD​ ​អាច​បង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត​ ​HD​+​ ​លាតសន្ធឹង​ប្រមាណ​ ​88.6​%​ ​នៃ​ផ្ទៃ​ខាងមុខ​ ​និង​មាន​ដង់ស៊ីតេ​អេក្រង់​ ​271​ ​ppi​ ​
​-​    ​ដំណើរការ​ដោយ​ ​Android​ ​8.1​ ​Oreo​ ​និង​ស្រោប​ខ្លួន​ដោយ​ ​FunTouch​ ​OS​ ​4.5​
​-​    ​មាន​ ​CPU​ ​Octa​-​Cores​,​ ​GPU​ ​Adreno​ ​505​ ​និង​មាន​ ​Chipset​ ​ប្រភេទ​ ​Snapdragon​ ​439​
​-​    ​ដំណើរការ​ស៊ី​មកា​ត​បាន​ពីរ​ ​+​ ​ទ្រទ្រង់​ ​4G​
​-​    ​មាន​រ៉េ​មទំ​ហំ​ ​3GB​ ​និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​ ​32GB​ ​+​ ​ថែម​ក្រៅ​បាន​ ​256GB​
​-​    ​កាមេរ៉ា​ក្រោយ​ ​2​ ​គ្រាប់​ ​(​13MP​ ​+​ ​2MP​)​ ​និង​កាមេរ៉ា​មុខ​ទំហំ​ ​8MP​ ​
​-​    ​ប្រព័ន្ធ​សុវត្ថិភាព​:​ ​ស្កេន​ម្រាមដៃ​នៅ​ផ្នែក​ខាងក្រោយ​ ​+​ ​ស្កេន​មុខ​
​-​    ​ថ្ម​:​ ​4030​ ​mAh​ ​

​ដូចនេះ​សម្រាប់​ប្រិយមិត្ត​របស់​ ​vivo​ ​ដែល​មាន​ចំណាប់​អារម្មណ៍​លើ​វា​នោះ​ ​អាច​ត្រៀម​ចាប់ពី​ពេលនេះ​បាន​។​ ​ក្រុមហ៊ុន​ ​vivo​ ​នឹង​នាំ​ម៉ូ​ឌែ​លនេះ​ចូល​ទៅ​ក្នុង​ ​ទីផ្សារ​ក្នុង​ពេល​ឆាប់​ៗ​ ​ជាមួយនឹង​ជម្រើស​ពណ៌ខ្មៅ​កាត់​ស្វាយ​ ​(​Starry​ ​Black​)​ ​និង​ ​ខៀវ​កាត់ទឹក​សមុទ្រ​ ​(​Ocean​ ​Blue​)​។​



Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក