Apr 2, 2019

ស្មាតហ្វូន Vivo V15 ពណ៌ខៀវ (Topaz Blue) ចេញ​លក់​ជា​ផ្លូវការ​ហើយ !!!


មួយរយៈពេល​ចុងក្រោយ​មកនេះ​ឃើញថា​ vivo​ បាន​វាយលុក​ខ្លាំង​មែនទែន​ទៅលើ​ស្មា​តហ្វូ​នរ​បស់​ខ្លួន​មិនថា​ស្មា​តហ្វូ​នត្រកូល​ V ឬ ត្រកូល​ Y ឡើយ​។ ហើយ​បច្ចុប្បន្ន​ចំពោះ​ក្រុមហ៊ុន​ស្មា​តហ្វូ​ន vivo​ មួយ​នេះ​ ក៏​កំពុងតែ​មានឈ្មោះ​បោះ​សំលេង​ និង​ទទួល​បាន​កំណើន​នៃ​ការ​គាំទ្រ​ច្រើន​ជាបន្តបន្ទាប់​នៅក្នុង​ទីផ្សារ​ប្រទេស​យើង​ផង​ដែរ​។

ហើយក៏​ដូចជា​អ្នក​ទាំងអស់គ្នា​បានដឹង​ហើយ​ថា​កាលពី​អំឡុង​ខែមីនា​ ក្រុមហ៊ុន​ស្មា​តហ្វូ​ន vivo​ បាន​ធ្វើការ​បង្ហាញ​ទៅលើ​ស្មា​តហ្វូ​នរ​បស់​ខ្លួន​ពី​រម៉ូ​ឌែ​លនៃ​ត្រកូល​ V គឺ​ ម៉ូ​ឌែល​ vivo​ V15​ និង​ V15Pro​។ ហើយ​ឃើញថា​ចំពោះ​ V15​ និង​ V15Pro​ ក៏​កំពុងតែ​មានសន្ទុះ​នៃ​ការ​គាំទ្រ​ច្រើន​គួរឲ្យ​កត់សម្គាល់​ផង​ដែរ​ចំពោះ​អ្នក​ដែល​និយម​ប្រើប្រាស់​ទៅលើ​ស្មា​តហ្វូ​ន។ មិនថា​ការរចនា​ទៅលើ​ផ្នែក​រូបរាង​ ពណ៌​ និង​បច្ចេកវិទ្យា​ សុទ្ធ​សឹង្ហ​តែ​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ ដែល​ត្រូវ​បាន​ផ្លាស់​ប្តូរ​ច្រើន​ខុសប្លែក​ពី​ជំ​នាន់​មុន​ៗ។


បើ​និយាយទៅ​កាន់​ពណ៌​របស់​ V15​ វិញ​គឺ​មាន​ពីរ​ពណ៌​គឺ​ ពណ៌ខៀវ​(Topaz​ Blue​) និង​ ពណ៌ក្រហម​(Glamour​ Red​) ។ រី​ឯចំពោះ​ពណ៌ខៀវ​ (Topaz​ Blue​)ទើបតែ​ធ្វើការ​បង្ហាញខ្លួន​និង​ចេញ​លក់​ជា​ផ្លូវការ​នៅ​លើ​ទីផ្សារ​នៅ​ថ្ងៃ2​ ខែមេសា​ នេះ​ទេ​។ សម្រាប់​អ្នក​ដែល​កំពុងតែ​ស្វែងរក​ចំពោះ​ V15​ ​; ពណ៌ខៀវ​ (Topaz​ Blue​) ដ៏​ស្រោះ​ស្អាត​មួយ​នេះ​លោកអ្នក​អាច​រក​ជាវ​បាន​ចាប់ពី​ថ្ងៃនេះ​តទៅ​ជាមួយនឹង​តម្លៃ​ $339​។

សម្រាប់​ការ​ជាវ​ទៅលើ​ស្មា​តហ្វូ​ន V15​ និង​មាន​បន្ថែម​ជូន​ដល់​អតិថិជន​ នូវ​កាដូ​ពិ​សេស​ៗជាច្រើន​ រួមមាន​ដូចជា​ បន្តោង​សោរ​ vivo​ ជើង​ Tripods​ ដប​ទឹក​ដ៏​ស្រស់​ស្អាត​ និង​ Power​ Bank​ ផង​ដែរ​។ មិន​តែប៉ុណ្ណោះ​រាល់​ការ​ជាវ​ V15​ លោកអ្នក​និង​ទទួល​បានការ​ផ្តល់​ជូន​បណ្ណ​ធានា​ប្តូរ​ អេក្រង់​ដោយ​ឥតគិតថ្លៃ​ 1ដង​ផង​ដែរ​ ដែល​មាន​សុពលភាព​ 12ខែ​។ ជាពិសេស​ ក៏​មាន​បន្ថែម​នូវ​ការធានា​ទូរស័ព្ទ​ រហូតដល់​ទៅ​ 24ខែ​ គិត​ចាប់ពី​ថ្ងៃ​ដែល​ទិញ​។


ពិសេស​ជាង​នេះ​ទៅទៀត​នោះ​ក្រុមហ៊ុន​ក៏​នឹង​ ផ្តល់​ជូន​ប័ណ្ណ​ផ្សងសំណាង​ ចាប់​រង្វាន់​ជាច្រើន​ដូចជា​៖ ម៉ូតូ​ Honda​ Zoomer​-X ស៊េរី​ថ្មី​ ចំនួន​ 5 រង្វាន់​ វ៉ា​លីម៉ា​ក Rimowa​ ចំនួន​ 10​ រង្វាន់​ និង​ទូទឹកកក​ម៉ាក​ Midea​ ចំនួន​ 15​ រង្វាន់​។ កាលបរិច្ឆេទ​ចាប់​រង្វាន់​ ប្រព្រឹត្តទៅ​ នៅ​ថ្ងៃទី26​ ខែមីនា​ រហូតដល់​ថ្ងៃទី30​ ខែមេសា​ ឆ្នាំ2019​។ រួសរាន់​ឡើង​សំណាង​អាច​ក្លាយជា​អ្នក​!!!


សម្រាប់​លក្ខណៈ​សម្បត្តិ​ ក៏ដូចជា​មុខងារ​ពិសេស​ របស់​ស្មា​តហ្វូ​ន vivo​ V15​ មាន​ដូចជា​៖


  • កាមេរ៉ា​មុខ​ផុស​ឡើង​ 32​ មេ​ហ្គា​ភិច​សែល​
  • អេក្រង់​ធំ​លាត​ស្ទើរ​គ្មាន​គែម​ (Ultra​ FullViewTM​ Display​)
  • ទំហំ​អេក្រង់​ 6.53​-inch​ 2340x1080​ FHD​+
  • AI​ កាមេរ៉ា​ក្រោយ​ 3 គ្រាប់​ • មុខងារ​ថត​ព្រាល​ Portrait​ 5MP​
  • មុខងារ​ថតរូប​ធ្វើឲ្យ​រូបរាង​កាន់តែ​ស្អាត​ (AI​ Body​ Shaping​)
  • មុខងារ​ថត​បាន​កាន់តែ​ធំ​ទូលាយ​ 8MP​ (120​°)
  • មុខងារ​ថតរូប​កាន់តែ​ច្បាស់12MP​ (24​ Million​ Photosensitive​ Unities​)
  • បច្ចេកវិទ្យា​ស្កេន​ក្រយៅដៃ​ខាងក្រោយ​
  • RAM​ 6GB​ + ROM​ 128GB​ + SD​ Card​ up​ to​ 256GB​
  • Jovi​: Google​ Len​ and​ Google​ Assistant​
  • ដំណើរការ​ម៉ាស៊ីន​ដោយ​ (MTK​ P70​ Octa​-Core​ 2.1GHz​)
  • ថាមពល​ថ្ម​ 4000mAh​
  • បច្ចេក​វិទ្យ​សាក​ថ្ម​លឿន​ (Dual​ Engine​ Quick​ Charging​)
  • Funtouch​ OS​ 9 (Based​ on​ Android​ 9.0​)
  • មាន​ពីរ​ពណ៌​ Topaz​ Blue​ និង​ Glamour​ Red​

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក