Apr 4, 2019

vivo S1 ចេញ​លក់​ក្នុង​ទីផ្សារ​ប្រទេស​ចិន​ហើយ ជាមួយ​អេក្រង់ 6.53 អ៊ិញ RAM 6GB


សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា​និង​ប្រទេស​ក្នុង​តំបន់​អាស៊ី​នៅ​ពេល​នេះ​កំពុង​តែ​វាយ​លុក​ដោយ​ម៉ូដែល Vivo V15 និង v15 Pro ។ តែ​សម្រាប់​ប្រទេស​ចិន​ឯ​ណោះ​វិញ ក្រុមហ៊ុន​បាន​ចេញ​មួយ​ម៉ូដែល​ទៀត​ហើយ​ដែល​មាន​ឈ្មោះ​ថា vivo S1 ជាមួយ​លក្ខណៈ​សម្បត្តិ​ស្ថិត​ក្រោម V15 Pro បន្តិច ។

៙ លក្ខណៈ​សម្បត្តិ​របស់ vivo S1 ៖

  • ទំហំ​តួ 162 x 76 x 8.5 mm
  • ទម្ងន់ 189.5 g
  • ស៊ីម​កាត់​ដាក់​បាន​២ (Nano Sim)
  • អេក្រង់ IPS LCD ទំហំ 6.53 អ៊ីញ សមាមាត្រ 19.5:9 ratio
  • Resolution 1080 x 2340 ភីកសែល (កំហាប់​ភាព​ច្បាស់ ~395 ppi )
  • ប្រព័ន្ធ​ដំណើរការ Android 9.0 (Pie) ជាមួយ​ផ្ទៃ​ចុច​បញ្ជា Funtouch 9
  • បន្ទះឈីប Mediatek Helio P70 (12nm)
  • CPU : Octa-core (4x2.1 GHz & 4x2.0 GHz)
  • GPU : Mali-G72 MP3
  • RAM : 6GB
  • ទំហំ​ផ្ទុក 128GB អាច​បន្ថែម​កាត microSD 256 GB
  • កាមេរ៉ា​ក្រោយ​៣គ្រាប់ 12+8+5 មេហ្គាភីកសែល ថត​ដល់ 2160p@30fps
  • កាមេរ៉ា​ខាង​មុខ 25 មេហ្គាភីកសែល ថត​ដល់ 1080p@30fps
  • មាន​រន្ធ​ដោត​កាស 3.5 mm
  • រន្ធ​សាក​ថ្ម microUSB 2.0
  • ស្កេន​ខ្ចៅ​ដៅ​នៅ​ខ្នង​ខាង​ក្រោយ
  • ថាមពល​ថ្ម 3940 mAh
  • សាក​ថ្ម​ល្បឿន​លឿន 18W
  • ពណ៌ ផ្កាឈូក ខៀវ

ឃើញ​ថា​ទូរស័ព្ទ​នេះ​មាន​ម៉ាស៊ីន​ខ្លាំង​គ្រាន់​បើ​ដោយ​ប្រើប្រាស់ RAM 6GB អាច​លេង​បាន​គ្រប់​ប្រភេទ​ ។ តែ​អេក្រង់​របស់​វា​រាង​ស្ទើរ​បន្តិច​ដោយ​ប្រើប្រាស់​ប្រភេទ IPS LCD ដូច្នេះ​វា​នៅ​ចាញ់ V15 Pro ដែល​ប្រើប្រាស់​អេក្រង់ AMOLED ៕
_________

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក