Apr 2, 2019

Samsung នឹង​បើក​ព្រឹត្តិការណ៍​បង្ហាញ Galaxy S10 5G នៅ​កូរ៉េ ថ្ងៃ​ទី​៥​ខែ​មេសា

ឥឡូវនេះ​​យើង​បាន​ដឹង​ច្បាស់​អំពី​ថ្ងៃ​ដាក់​ប្រកាស​នូវ​ម៉ូដែល Galaxy S10 5G ហើយ​គឺ​នៅ​ថ្ងៃ​ទី 5 ខែ​មេសា ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​ជា​ម៉ូដែល​កំពូល​ខ្លាំង​ជាង Galaxy S10 Plus ទៅ​ទៀត ។


បើ​តាម​លក្ខណៈ​សម្បត្តិ​ក្រៅ​ផ្លូវការ​កន្លង​មក​នេះ វា​មាន​អេក្រង់​ធំ 6.7 អ៊ីញ ប្រភេទ Quad HD + ជា​កញ្ចក់ Dynamic AMOLED ដែល​មាន​សមាមាត្រ 19:9 aspect ratio ។ កាមេរ៉ា​ខាង​ក្រោយ​មាន​៣​គ្រាប់ តែ​មាន​ថែម 3D depth sensor មក​មួយ​ទៀត ។ ទំហំ RAM 8GB ជាមួយ​ទំហំ​ផ្ទុក 256GB ឬ 512GB។

សម្រាប់​ទំហំ​ថ្ម​មាន​ទំហំ 4500mAh ជាមួយ​កម្លាំង​សាក​ថ្ម 25W និង​វា​ដំណើរការ​ដោយ Android 9 Pie ។ ក្រុមហ៊ុន Samsung មិន​បាន​ចែករំលែក​តម្លៃ​លក់​ជា​ផ្លូវការ​សម្រាប់​ឧបករណ៍​នេះ​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​ទេ ហើយ​វា​អាច​នឹង​ចេញ​លក់​តែ​លើ​ប្រទេស​ដែល​មាន 5G តែប៉ុណ្ណោះ ៕
_________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក