Apr 1, 2019

រូបភាព​ចាប់​កាន់ Samsung Galaxy A70 និង​លក្ខណៈ​សម្បត្តិ​របស់​ម៉ូដែល​នេះ


ស៊េរី 70 នេះ​ស្ថិត​នៅ​ក្នុង​ត្រកូល Samsung Galaxy A ដែល​មាន​លក្ខណៈ​សម្បត្តិ​ល្អ​ប្រសើរ​ជាង A50 បន្តិច​ ។ វា​ជា​ម៉ូដែល​ចេញ​នៅ​​ខែ​មេសា​២០១៩ ដែល​មាន​ទំហំ 164.3 x 76.7 x 7.9 mm ប្រើប្រាស់​ស៊ីម​២ ។ អេក្រង់​របស់​វា​ជា​ប្រភេទ Super AMOLED ទំហំ 6.7 អ៊ីញ លាតសន្ធឹង ~86.0% នៃ​តួ​ខ្លួន​របស់​វា ។

មាន​ resolution 1080 x 2400 ភីកសែល កំហាប់​ភាព​ច្បាស់ ~393 ppi ។ ប្រើប្រាស់ Android 9.0 (Pie) ប្រើប្រាស់​បន្ទះឈីប Snapdrgaon 675 ដែល​មាន CPU : Octa-core (2x2.0 GHz & 6x1.7 GHz) និង GPU Adreno 612 GPU ។ មាន RAM 6GB / 8GB អាច​បន្ថែម​ដល់ 512GB តាម​កាត microSD ។

កាមេរ៉ា​ខាង​ក្រោយ ៣​គ្រាប់ 32 + 8 + 5 មេហ្គាភីកសែល និង​កាមេរ៉ា ​៣២មេហ្គាភីកសែល ។ ម៉ូដែល​នេះ​មាន​រន្ធ 3.5mm ប្រើប្រាស់​រន្ធ​សាក​ថ្ម USB 2.0 ប្រភេទ C 1.0 ។ មុខងារ​ស្កេន​ខ្ចៅ​ដៃ​​លើ​អេក្រង់​ផ្ទាល់ ថាមពល​ថ្ម 4500 mAh និង​កម្រិត​សាក​ថ្ម 25W ។ សម្រាប់​ពណ៌​មាន​ដូចជា  Coral, Blue, Black, White ៕

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក