Apr 2, 2019

លេច​ចេញ​រូបភាព render របស់ Motorola Moto G8 ដែល​មាន​កាមេរ៉ា​ខាង​ក្រោយ​៣​គ្រាប់


កាល​លើក​មុន​ប្រិយមិត្ត​ប្រហែល​បាន​ដឹង​អំពី Motorola One Vision ដែល​បែក​ធ្លាយ​កាល​ពី​២​សប្ដាហ៍​មុន ។ ឥឡូវ​នេះ​ចូល​មក​ដល់​ការ​បែក​ធ្លាយ​ព័ត៌មាន​អំពី Motorola Moto G8 វិញ​ម្ដង ដែល​ការ​បែក​ធ្លាយ​នេះ​ចេញ​ពី​ប្រភព OnLeaks ដែល​បង្ហាញ​ពី​វីដេអូ​បែប​គូរ​ក្នុង​កុំព្យូទ័រ​ដែល​នៅ​ថា video render នោះ ។



អ្វី​ដែល​យើង​បាន​ដឹង​អំពី​មួយ​ម៉ូដែល​នេះ​គឺ​វា​មាន​រូបរាង​សមរម្យ ទាន់​សម័យប្រភេទ​អេក្រង់​លាត​គ្មាន​ឆក តែ​មាន​បំពាក់​កាមេរ៉ា​បែប​ចោះ​រន្ធ​មក​ពី​មុខ​មួយ​គ្រាប់ ។ នៅ​ផ្នែក​ខាង​ក្រោយ​វា​មាន​កាមេរ៉ា​ចំនួន​៣​គ្រាប់​តម្រៀប​បែប​បញ្ឈរ ។

អេក្រង់​ Motorola Moto G8 នេះ​មាន​ទំហំ​ 6.22 អ៊ីញ តែ​មិន​ទាន់​ដឹង​ជា​ប្រភេទ​អេក្រង់​អ្វី​នោះ​ទេ រួម​ទាំង​គ្រឿង​រឹង​មួយ​ចំនួន​ទៀត​ដែល​គេ​មិន​ទាន់​ដឹង ។ យើង​គិត​ថា​ក្រុមហ៊ុន Motorola បាន​ធ្វើការ​កែប្រែ​រូបរាង​ទូរស័ព្ទ​របស់​​ដោយ​ចាប់​យក​រចនាបថ​ទំនើប ដូច្នេះ​វា​អាច​នឹង​មាន​ភាគ​រយ​ច្រើន​ក្នុង​ការ​ទាក់ទាញ​អ្នក​ប្រើប្រាស់​នៅ​តំបន់​អាស៊ី ៕




_________

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក