Apr 3, 2019

របាយការណ៍​ទូរស័ព្ទ : Redmi Note 7 លក់​បាន 4 លាន​គ្រឿង​ហើយ​ជុំវិញ​ពិភពលោក


Redmi Note 7 បាន​ក្លាយជា​ម៉ូដែល​លក់​ដ៏​ល្អ​បំផុត របស់​ក្រុមហ៊ុន Xiaomi នៅ​ថ្ងៃនេះ ជា​ម៉ូដែល​ទទួល​បាន​ការ​​​ចាប់​អារម្មណ៍​ច្រើន​នៅ​ពេល​នេះ ។ ក្រុមហ៊ុន​នេះ​បាន​បញ្ជាក់​ថា​ទូរស័ព្ទ​ Redmi Note 7 ​បាន​លក់​ចេញ​ដល់​ចំនួន​បួន​លាន​គ្រឿង​រួច​ទៅ​ហើយ ។ ដែល​បើ​គិត​ទៅ​វា​អាច​លក់​បាន 1,3 លាន​គ្រឿង​ក្នុង​មួយ​ខែ ចាប់តាំង​ពី​ឧបករណ៍​នេះ​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ខែមករា ។ 

អេក្រង់​របស់​វា​មាន​ទំហំ 6.3 អ៊ីញ មាន​ម៉ូដ​ឆក​បែប​តំណក់​ទឹក និង​ក្រាល​ដោយ​កញ្ចក់​ការពារ Gorilla Glass ។ គុណភាព​បង្ហាញ​ក្នុង​ខ្នាត Full HD+ ជាមួយ​នឹង​សាច់​អេក្រង់​ប្រហែល 84% នៃ​តួ​ខ្លួន ។ ដោយសារ​វា​ដំណើរការ​ដោយ​បន្ទះឈីប Qualcomm ដែល​មាន​ឈ្មោះ​ថា Snapdragon 660 ដូច្នេះ​វា​អាច​រត់ CPU ដល់​ល្បឿន 2.2GHz ។ RAM 3GB សម្រាប់​ទំហំ​ផ្ទុក 32GB និង RAM 4GB សម្រាប់​ទំហំ​ផ្ទុក 64GB ហើយ​ក៏​អាច​បន្ថែម​បាន​ទៀត​តាម​រន្ធ​ដោត​ការ​មេម៉ូរី microSD ។

កាមេរ៉ា​ក្រោយ​ជា​កាមេរ៉ា​ភ្លោះ ដែល​មួយ​គ្រាប់​គោល​គឺ​មាន​ទំហំ 48 មេហ្គាភីកសែល និង​មួយ​គ្រាប់​ទៀត​ទំហំ 5 មេហ្គាភីកសែល ។ ចំណែក​ឯ​កាមេរ៉ា​ខាង​មុខ​គឺ​មាន​ទំហំ 13 មេហ្គាភីកសែល ។ កាមេរ៉ា​មុខ​នេះ​ក៏​មាន​ផង​ដែរ​នូវ​មុខងារ​ AI សម្គាល់​វត្ថុ និង​ជំនួយ​សម្រស់​ផង​ដែរ ។

ថ្ម​មាន​ថាមពល​ផ្ទុក 4000mAh និង​មាន​មុខងារ​សាក​ថ្ម​បាន​លឿន Qualcomm Quick Charge 4 ។ Redmi Note 7 មាន​រន្ធ​សាក​ថ្ម​តាម​រន្ធ  USB-C និង​វា​ភ្ជាប់​មក​ជាមួយ​នូវ​ឆ្នាំ​សាក 5V/2A មក​ក្នុង​ប្រអប់ ដូច្នេះ​បើ​លោកអ្នក​ចង់​សាក​ថ្ម​បាន​លឿន​ឲ្យ​ដល់​កំពូល​ដែល​វា​មាន លោកអ្នក​ត្រូវ​ទិញ​ឆ្នាំ​សាក​បន្ថែម​ដែល​មាន​មុខងារ Quick Charge 4 ។

ពណ៌​វា​មាន​នៅ​ពេល​នេះ​គឺ​ពណ៌​ខៀវ ផ្កាឈូក និង​ខ្មៅ ។ ហើយ​ទូរស័ព្ទ​នេះ​នឹង​ចាប់​ផ្ដើម​ចេញ​លក់​ដំបូង​ជាមួយ​ម៉ូដែល​ដែល​មាន​ RAM 3GB/32GB ក្នុង​តម្លៃ 147.35 USD  និង​ម៉ូដែល RAM 4GB/64GB លក់​ក្នុង​តម្លៃ 206.34 USD ។

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក