Apr 3, 2019

Realme 3 លក់​បាន ៥​សែន​គ្រឿង​ហើយ​ក្នុង​រយៈ​ពេល​៣​សប្ដាហ៍​កន្លង​មក​នេះ



Realme 3 ត្រូវ​បាន​ដាក់​លក់​នៅ​ទីផ្សារ​ឥណ្ឌា​កាលពី​ថ្ងៃ 12 ខែ​មីនា រហូត​មក​ដល់​ពេល​នេះ​បាន​លក់​អស់​ចំនួន 21 ម៉ឺន​គ្រឿង​ហើយ ដោយ​ចំណាយ​ពេល​តែ 3 សប្ដាហ៍​តែ​ប៉ុណ្ណោះ ។ ហើយ​បើ​គិត​ការ​លក់​សរុប​ទាំង​អស់​ពី​ប្រទេស​នានានោះ វា​បាន​លក់​អស់​ដល់ 5 សែន​គ្រឿង​ហើយ ។

សម្រាប់​តម្លៃ​ចេញ​លក់​ក្នុង​ទីផ្សារ​ឥណ្ឌា​គឺ​មាន​តម្លៃ INR 9,000 ដែល​ស្មើ​នឹង $130 សម្រាប់​ម៉ូដែល RAM 3GB / 32GB និង $159 សម្រាប់​ម៉ូដែល RAM 4GB / 64GB ។

លក្ខណៈ​សម្បត្តិ​ត្រួស​ៗរបស់​ម៉ូដែល​នេះ​មាន​ដូចជា ប្រើប្រាស់​អេក្រង់ 6.22 អ៊ីញ មាន​ Resolution 720 x 1520 ភីកសែល ។ ប្រព័ន្ធ​ប្រតិបត្តិការ Android 9.0 (Pie) ជាមួយ ColorOS 6 ប្រើប្រាស់​បន្ទះឈីប Mediatek MT6771 Helio P60 (12 nm) កាមេរ៉ា 13+2 មេហ្គាភីកសែល 4GB ថាមពល​ថ្ម 4230mAh ៕
















____________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក