Apr 4, 2019

Qualcomm និង Samsung នឹង​មិន​លក់​ម៉ូដឹង 5G ទៅ​ឲ្យ Apple នោះ​ទេ !

សារព័ត៌មាន​អេឡិចត្រូនិក​របស់​តៃវ៉ាន់​បាន​រាយការណ៍​ថា ទាំង​ក្រុមហ៊ុន Qualcomm និង​ក្រុមហ៊ុន Samsung បាន​បដិសេធ​មិន​ផ្តល់​ឱកាស​ ឬ​ធ្វើការ​ផ្គត់ផ្គង់​ម៉ូដឹម 5G សម្រាប់​ក្រុមហ៊ុន Apple ។ ដោយសារ​តែ​ជម្លោះ​ប៉ាតង់​ជា​សកល​រវាង​ក្រុមហ៊ុន Apple និង​ក្រុមហ៊ុន Qualcomm, កំពុង​ស្ថិត​ក្នុង​ជ្រញ់ ​មិន​ទាន់​ដឹង​ចាញ់​ឈ្នះ ។


 ទោះជាយ៉ាងណាក៏ដោយ​ក្រុមហ៊ុន Samsung បាន​ផ្តល់​ហេតុផល​មួយ​ទៀត គឺ​ការ​ផ្គត់ផ្គង់​មិន​គ្រប់គ្រាន់​នៃ​ម៉ូដឹម Exynos 5100 5G របស់​ខ្លួន ទោះបីជា​ក្រុមហ៊ុន Samsung អាច​បង្កើន​សមត្ថភាព​ផលិត​ក៏​ដោយ ។

​បច្ចុប្បន្ន Apple បាន​តែ​ពឹង​ផ្នែក​លើ​ក្រុមហ៊ុន Intel តែ​ប៉ុណ្ណោះ តែ​ជា​អកុសល​ក្រុមហ៊ុន Intel នៅ​មិន​ទាន់​ផលិត​សម្រេច​បាន​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​ដល់​ 2020 ទើប​មាន​លក់​ទៅ​ឲ្យ Apple ។

បន្ទាប់​មក​មាន​ម៉ូឌែល Balong 5000 របស់​ក្រុមហ៊ុន Huawei ។ ទោះ​យ៉ាងណាក៏ដោយ​ដូចជា Chip Kirin ក្រុមហ៊ុន Huawei មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​លក់​តែ​ម៉ូដឹម​​របស់​ខ្លួន​ទៅ​ក្រុមហ៊ុន​ផ្សេង​ទៀត ។ UniSOC (ជា​ធ្លាប់​ស្គាល់​ថា​ជា Spreadtrum) ក៏​កំពុង​តែ​ធ្វើការ​លើ​ម៉ូដឹម 5G (បន្ទាប់​ពី​បាន​ចែក​ផ្លូវ​ជាមួយ Intel) ប៉ុន្តែ​វា​មិន​ច្បាស់​ថា​តើ​វា​នឹង​សម្រេច​បាន​នៅ​ពេល​ណា​នោះ​ទេ ។

ដែល​នេះ​អាច​​ជា​ទ្វារ​បើក​ចំហ​សម្រាប់ MediaTek មាន​ឱកាស​នាំ​យក​ម៉ូដឹម Helio M70 ចូល​ទៅ​ក្នុង​ទូរស័ព្ទ iPhone ដែល​នឹង​ជួយ​បង្កើន​ល្បឿន​ តែ​ត្រូវ​ចំណាយ​ពេល​ប្រហែល 6 ខែ​ទៀត​ទើប​ចេញ​លក់ ។ អ្នក​វិភាគ​របស់​ក្រុមហ៊ុន UBS លោក Timothy Arcuri បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​កាលពី​ថ្ងៃព្រហស្បតិ៍ ថា​ម៉ូដឹម​របស់ MediaTek មិន​មាន​លក្ខណៈ​ស្តង់ដារ​ដែល Apple ​ចង់​បាន​នោះ​ទេ ៕

សរុប​មក​វិញ​ iPhone ២០១៩ ខាង​មុខ​នេះ​នឹង​មិន​មាន 5G នោះ​ទេ វា​អាច​អូស​បន្លាយ​ដល់​ឆ្នាំ​2021 ឯណោះ​ទើប​មាន​ប្រើប្រាស់​សម្រាប់ Apple ។ ធ្លាប់​តែ​ផ្ដាច់​មុខ​គេ ដល់​គេ​ផ្ដាច់​មុខ​វិញ​បាន​ដឹង​ខ្លួន​ម្ដង ៕
____________

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក