Apr 3, 2019

Poco Launcher បន្ទាន់​សម័យ​បន្ថែម​មុខងារ dark mode


នៅ​កម្ពុជា​យើង​មាន​ប្រិយមិត្ត​ជាំ​ច្រើន​ដែល​បាន​ទិញ​ប្រើ​ទូរស័ព្ទ  Pocophone F1 នេះ​ដោយសារ​តែ​វា​ជា​ទូរស័ព្ទ​ដែល​មាន​តម្លៃ​ខ្ទង់​ $300 ដែល​បំពាក់​មក​ជាមួយ​បន្ទះឈីប​កំពូល Snapdragon 845 ដែល​ជួយ​ឲ្យ​ការ​លេង​ហ្គេម​ដំណើរការ​​ល្អ​ដូច​ទូរស័ព្ទ​ថ្លៃៗ​ផង​ដែរ ។

ហើយ​ឥឡូវ​នេះ Poco Launcher បាន​នាំ​យក​មុខងារ​ផ្ទៃ​ពណ៌​ខ្មៅ​ដែល​ហៅ​ថា Dark Mode មក​យក​ប្រើប្រាស់​ឲ្យ​ទាន់​សម័យ​ដូច​គេ​ដែរ ។ Xiaomi Pocophone F1 ឬ​ហៅ​ខ្លី​ថា Poco F1 នឹង​ចេញ​លក់​ក្នុង​ប្រទេស​ឥណ្ឌា​ជាមួយ​តម្លៃ INR20,999 (គិត​ជា​លុយ​ដុល្លារ $300 ) ដែល​ប្រើប្រាស់​បន្ទះ​ឈីប​លំដាប់​ខ្ពស់​គឺ Snapdragon 845 ជាមួយ​អង្គ​ក្រាហ្វិក Adreno 630 ។ ទូរស័ព្ទ​នេះ​មាន Ram ទំហំ 6GB ជាមួយ​ទំហំ​ផ្ទុក 64GB / 128GB និង​ Ram ទំហំ 8GB ជាមួយ​ទំហំ​ផ្ទុក 256GB ។



សម្រាប់​តួ​ខ្លួន​របស់ Poco F1 ស្រោប​ដោយ​កញ្ចក់​ទាំង​មុខ​នឹង​ក្រោយ ជាមួយ​ស៊ុម​ជា​ជ័រ​ផ្លាស្ទីក ។ ដោយសារ​ទូរស័ព្ទ​នេះ​មាន​តម្លៃ​ទាប​បើ​ធៀប​ជាមួយ​នឹង​ល្បឿន​ដំណើរការ​របស់​វា​នោះ ដូច្នេះ​ក្រុមហ៊ុន​សម្រេច​មិន​គិត​គូរ​លើ​តួ​ខ្លួន​របស់​វា​ខ្លាំងពេក​​ទេ ។ វា​មាន​ទំហំ 155.5 x 75.3មម និង​កម្រាស់ 8.8មម ជាមួយ​ទម្ងន់ 180 ក្រាម ដែល​ធ្ងន់​គ្រាន់បើ​ដែរ ។

នៅ​ផ្នែក​អេក្រង់​លោកអ្នក​នឹង​ទទួល​បាន អេក្រង់​ទំហំ 6.18 អ៊ីញ ​ជា​ប្រភេទ IPS LCD ធម្មតា​តែ​ប៉ុណ្ណោះ មិន​មាន​ជា AMOLED នោះ​ទេ ។ Resolution 1080 x 2246 ភីកសែល សរុប​កំហាប់​ភាព​ច្បាស់​បាន​ដល់ ~403 ppi ។ អេក្រង់​នេះ​ដែរ​ប្រើប្រាស់​កញ្ចក់​ការពារ​ Corning Gorilla Glass ដោយ​មិន​បញ្ជាក់​ជំនាន់​នោះ​ទេ ។
ចំណុច​បន្ទាប់​នេះ​គឺ​កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ 12 + 5 មេហ្គា​ភីកសែល អាច​ថត​វីដេអូ​បាន​ដល់​ទំហំ 2160p@30fps (4K) និង​កាមេរ៉ា​ខាង​មុខ​វិញ​មាន​ទំហំ 20 MP អាច​ថត​វីដេអូ​បាន​ដល់ 1080p@30fps អម​មក​ជាមួយ​កម្មវិធី​ជំនួយ​សម្រស់​មក​ស្រាប់ ។

ចុង​​បញ្ចប់​នេះ​​រន្ធ​ដោយ​កាស 3.5mm រន្ធ​បំពង​សម្លេង​បែប stereo speakers , មុខងារ​ស្កេន​ទម្រង់​មុខ ស្កេន​ខ្ចៅ​ដៃ​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោយ ។ ជាមួយ​នឹង​ទំហំ​ថ្ម 4000 mAh អាច​រាប់​ចាត់​ទុក​ជា​ទូរស័ព្ទ​ថ្ម​ធំ​បាន​ហើយ ។ វា​មាន​ជ្រើស​ពណ៌​ឲ្យ​លោកអ្នក​ជ្រើសរើស​ដូចជា ខ្មៅ ខៀវ ក្រហម បៃតង ។

សរុប​មក​វិញ​យើង​ឃើញ​ថា ចំណុច​ពិសេស​នៃ​ទូរស័ព្ទ​នេះ​គឺ មាន​តម្លៃ​សមរម្យ​តែ​ទទួល​បាន​ល្បឿន​កម្រិត​ខ្ពស់​មិន​ចាញ់​ស្មាតហ្វូន​ថ្លៃៗ​ចាប់​ពី 600 ដុល្លារ​ឡើង​នោះ​ឡើយ ។ នេះ​ជា​ឱកាស​ល្អ​សម្រាប់​អ្នក​ដែល​ចង់​បាន​ទូរស័ព្ទ​យក​មក​លេង​ហ្គេម 3D ធំៗ តែ​ចង់​ចាយ​លុយ​តិច ៕


Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក