Apr 1, 2019

លេច​ចេញ​ព័ត៌មាន​អំពី​លក្ខណៈ​សម្បត្តិ​ខ្លះ​ៗរបស់ Meizu 16s ក្នុង GeekBench


បន្ទាប់​ពី​ម៉ូដែល​ធំៗ​នៃ​ប្រេន​ល្បីៗ​លើក​លោក​ចេញ​ទូរស័ព្ទ​របស់​ខ្លួន​មួយ​ប្រាវ​ហើយ​មក ចូល​ដល់​ប្រេន​លំដាប់​បង្គួរ លំដាប់​មធ្យម​វិញ​ម្ដង ដែល​ក្នុង​ពេល​នេះ​យើង​បាន​ដឹង​ព័ត៌មាន​បន្ថែម​ទៀត​អំពី​ម៉ូដែល Meizu 16s ដែល​បាន​បង្ហាញ​ខ្លួន​ក្នុង​គេហទំព័រ​តេស្ដ​ល្បឿន GeekBench ។

កូដ​ឈ្មោះ​របស់​ម៉ូដែល​នេះ​​គឺ alps m1971 ដែល​បាន​ប្រើប្រាស់​បន្ទះឈីប​កំពូល Snapdragon 855  ជាមួយ RAM 6GB បានធ្វើ​ឲ្យ​មួយ​ម៉ូដែល​នេះ​មាន​ល្បឿន​លឿន​ស្ថិត​ក្នុង​ចំណោម​ម៉ូដែល​កំពូល​ៗដទៃ​ទៀត ហើយ​អ្វី​ដែល​អស្ចារ្យ​នោះ​គឺ​​មាន​ពិន្ទុ​ខ្ពស់​ជាង​ម៉ូដែល​ថ្លៃៗ​ដែល​ប្រើ​បន្ទះឈីប​ដូចគ្នា​ទៅ​ទៀត ។

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក