Apr 3, 2019

បើ​មាន​គេ​សួរ​ថា​តើ Laptop ណា​ដែល​មាន​អេក្រង់​ធំ​​ថ្ម​កាន់​បាន​យូរ​នោះ ? ទី​នេះ​មាន​ចម្លើយ


ផុត​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ​២០១៩​ហើយ​ឃើញ​ថា​ស្មាតហ្វូន​ធំៗ​បាន​ចេញ​រួច​ខ្លះ​ហើយ នៅ​តែ​ស្មាតហ្វូន​មួយ​ឈុត​ទៀត​ដែល​ត្រៀម​ចេញ​ត្រី​មាស​ទី​៤​ចុង​ឆ្នាំ ។ ហើយ​បើ​យើង​មក​មើល​ Laptop វិញ ហើយ​ឃើញ​ថា​ក្រុមហ៊ុន​ទូរស័ព្ទ​មួយ​ចំនួន​ក៏​បាន​ផលិត ​​laptop ផង​ដែរ​ដែល​មាន​ដូចជា​ Samsung , Huawei, Xiaomi ជាដើម តែ​វា​សុទ្ធតែ​ប្រហាក់ប្រហែល​គ្នា ខុស​តែ LG ដែល​ឆ្នាំ​នេះ​បាន​ចេញ​ត្រកូល Laptop របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា Gram ហើយ​អ្វី​ដែល​យើង​ចាប់​អារម្មណ៍​ជាង​គេ​នោះ​គឺ​ទំហំ​អេក្រង់ 17 អ៊ីញ​ និង​ថ្ម​អាច​ប្រើ​បាន​ដល់ 19.5 ។

ក្នុង​ត្រកូល  LG Gram មាន​អេក្រង់​ពី 13.3 អ៊ីញ , 14 អ៊ីញ , 15.6 អ៊ីញ និង 17 អ៊ីញ ។ ដែល​អេក្រង់​ខ្នាត 13.3 អ៊ីញ​កាន់តែ​មាន​រយៈ​ពេល​កាន់​ថ្ម​បាន​យូរ​ តែ​អត្ថបទ​នេះ​ខ្ញុំ​លើក​យក​តែ 17 អ៊ីញ​យក​មក​និយាយ​តែ​ប៉ុណ្ណោះ។

រូបរាង​របស់​វា​មាន​ទំហំ 15.0 x 10.5 x 0.7 អ៊ីញ  ធ្វើ​ពី Metal Alloy (Nano Carbon with Magnesium) ដែល​ទន់​​ធន់​នឹង​កម្លាំង​សង្កត់​នៅ​ផ្នែក​អេក្រង់ ។ ថាមពល​ថ្ម​កម្លាំង 72Wh បួន​កូន អាច​ប្រើប្រាស់​ដល់ 19.5 hrs សម្រាប់​ការងារ​ធម្មតា តែ​បើ​ប្រើ​កាត់​ត​វីដេអូ​អាច​បាន ៩ ទៅ ៥ ម៉ោង ។

រន្ធ​តភ្ជាប់​មាន​ដូចជា Thunderbolt™ 3 HDMI USB 3.1 Type-C Micro-SD Headphone Out និង Bluetooth 5.0 ។ ឧបករណ៍​បញ្ចេញ​សម្លេង Speakers Stereo 1.5W x 2 ។ អេក្រង់​ប្រភេទ IPS LCD ទំហំ 17 អ៊ីញ resolution WQXGA (2560 x 1600ភីកសែល) ប្រើប្រាស់​អង្គ​ក្រាហ្វិក Intel® UHD Graphics 620 អាច​លេង​ហ្គេម​បាន​ធម្យម ព្រោះ​មិន​មាន ​GPU Nvidia RTX ឬ GTX នោះ​ទេ ។

ទំហំ​ផ្ទុក 512GB ប្រភេទ M.2 2280 SSD (Solid State Drive)  និង RAM 16GB DDR4 2400MHz - 8 GB x 1 (On Board) - 8 GB x 1 ។ វា​ប្រើប្រាស់ CPU Intel® Core™ i7-8565U 1.80GHz/4.60GHz ។ មាន​មុខងារ​ស្កេន​ខ្ចៅ​ដៃ​ដើម្បី​ដោះ​សោ ។

ប្រតិបត្តិការ​ដោយ Windows 10 Home (64bit)  ។ Laptop នេះ​មាន​លេខ​សំគាល់ 17Z990-R.AAS8U1 ដែល​មាន​តួ​ខ្លួន​ពណ៌ Dark Silver (ប្រាក់​ក្រម)

សរុប​លក្ខណៈ​សម្បត្តិ​មាន​ដូចជា ប្រព័ន្ធ​សំឡេង DTS Headphone: X , ប្រើប្រាស់​រន្ធ​សាក​ថ្ម USB 3.1 និង Thunderbolt™ 3 បញ្ចេញ​រូបភាព​ទៅ​អេក្រង់​ 4K បាន​២​និង 5K បាន​មួយ ។ រូបរាង​ស្ដើង​ស្រាល ជាង ​Macbook Pro ទៅ​ទៀត ។ អេក្រង់​ខ្នាត 16:10 Aspect Ratio លើស​ពី​FullHD ធម្មតា .

តើ​អ្នក​ណា​ដែល​សាក​សម​សម្រាប់​ LG Gram នេះ ? គឺ​អ្នក​ដែល​មិន​ប្រើប្រាស់​ GPU Nvidia សម្រាប់​លេង​ហ្គេម តែ​វា​ក៏​អាច​លេង​ហ្គេម​បាន​ដែរ គ្រាន់តែ​មិន​ខ្លាំង ។ ពិសេស​សម្រាប់​អ្នក​ប្រើ​ការងារ​ច្រើន​ម៉ោង សិស្ស​និស្សិត អ្នក​និពន្ធ អ្នក​ក្រាហ្វិក​ 2D អ្នក​កាត់​ត​វីដេអូ​លក្ខណៈ​គ្រួសារ ៕










_________

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក