Apr 2, 2019

Honor 10i បង្ហាញ​លក្ខណៈ​សម្បត្តិ​ក្នុង TENAA ដែល​មាន​ប្រើប្រាស់ RAM 6GB


ស្មាតហ្វូន Honor 10i បាន​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​រុស្សី​កាលពី​ខែ​មុន​ហើយ បើ​ទោះបីជា​វា​មាន​លក្ខណៈ​ពិសេស​ស្រដៀង​គ្នា​នឹង​ស្មាតហ្វូន 10 Lite ក៏​ដោយ​ក៏​វា​ពិតជា​ស្មាតហ្វូន​ថ្មី​មួយ​ដែល​មាន​កាមេរ៉ា​ចំនួន​បី, RAM ទំហំ 4 GB និង​អង្គ​ផ្ទុក​ទិន្នន័យ 128 GB ។ ទូរស័ព្ទ​នេះ​បាន​បង្ហាញ​ខ្លួន​នៅ​លើ TENAA ជាមួយ​នឹង​លេខ​ម៉ូដែល HRY-TL00T និង HRY-AL00Ta ដោយ​បាន​បន្ថែម RAM ដល់ 6GB សម្រាប់​ចេញ​លក់​នៅ​ទីផ្សារ​ប្រទេស​ចិន ។

លក្ខណៈ​ពិសេស​នៅ​តែ​មាន​ដូចគ្នា​ដោយ​ប្រើប្រាស់​បន្ទះឈីប  Kirin 710 chipset អេក្រង់ 6.21 អ៊ីញ មាន​ឆក​ម៉ូដ​តំណក់​ទឹក​ផ្ទុក​កាមេរ៉ា​ខាង​មុខ​ selfie 32 មេហ្គាភីកសែល ។ កាមេរ៉ា​ខាង​ក្រោយ​មាន​៣​គ្រាប់ គឺ 24 មេហ្គាភីកសែល f /1.8 +  8 មេហ្គាភីកសែល f/2.4 ជា​ឡេន​ធំ​ទូលាយ​ និង 2 មេហ្គាភីកសែល​សម្រាប់​ថត​ឲ្យ​ព្រាន​ផ្ទៃ​ខាង​ក្រោយ ។

ខណៈ​ដែល​ប្រភេទ HRY-TL00T ត្រូវ​បាន​រាយ​បញ្ជី​ត្រឹមតែ 4/128 GB ប៉ុណ្ណោះ HRY-AL00Ta មាន​ជម្រើស​អង្គ​ចងចាំ​បន្ថែម​ ដែល​មាន​ន័យ​ថា​យើង​អាច​មាន​កំណែ 4/64 GB, 6/64 GB និង 6/128 GB នៅ​ពេល​ដែល​ឧបករណ៍​នេះ​ចេញ​វាយ​ទីផ្សារ។ នៅ​ពេល​វា​ដំណើរការ​វា​នឹង​មាន EMUI 9.0 ដែល​មាន​មូលដ្ឋាន​លើ Pie ។ តម្លៃ​ក្នុង​ប្រទេស​រុស្ស៊ី​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​តម្លៃ​ស្មើ​នឹង 300 ដុល្លារ​ដូច្នេះ​​យើង​​រំពឹង​​ទុក​ថា​តម្លៃ​ទាប​នៅ​ក្នុង​ប្រទេស​ចិន​ ។



Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក