Apr 5, 2019

Apple iPad mini 2019 ត្រូវ​បាន​គេ​សាកល្បង​ភាព​ធន់ នៅ​តែ​ងាយស្រួល​កាច់​ដដែល


យើង​ដឹង​ខ្លះៗ​មក​ហើយ​ថា​ ឲ្យ​តែ​មាន​ឧបករណ៍​ចេញ​ថ្មី គឺ​តែងតែ​មាន​អ្នក​យក​មក​តេស្ដ​សាកល្បង​ទំលាក់ សាក​កាច់​​លមើល ហើយ​អ្នក​នាំ​មុខ​ខាង​ចំណាយ​លើ​រឿង​ទាំង​នោះ​គឺ​គេច​មិន​ផុត​ពី JerryRigEverything នោះ​ទេ ដែល​ក្នុង​ពេល​នេះ​គាត់​បាន​នាំ​យក Apple iPad mini 2019 ដែល​ទើប​ចេញ​ក្ដៅៗ​យក​មក​សាក​តេស្ដ​ភាព​ធន់​នៃ​អេក្រង់ តួ​ខ្លួន ទឹក​ថ្នាំ និង​ចុង​ក្រោយ​គឺ​សាក​កាច់​វា​មើល តើ​វា​រឹងមាំ​ដែរ​ទេ ។



ជា​លទ្ធផល​គឺ​មិន​ខុស​ពី​ជំនាន់​មុនៗ​នៃ​ផលិតផល iPad នោះ​ទេ គឺ​វា​ងាយ​នឹង​កាច់​កាច់ ឬ​បត់​ឲ្យ​វៀច​ណាស់ ។ ឧទាហរណ៍​បើ​យើង​ដាក់​ ipad លើ​ពូក​ដេក ហើយ​ស្រាប់តែ​ច្រឡំ​ដើរ​ជាន់​នោះ​វា​អាច​ធ្វើ​ឲ្យ​ ipad របស់​លោកអ្នក​វៀច​បាន​យ៉ាង​ងាយ ។ សម្រាប់​ចំណុច​ល្អ​របស់​ការ​រចនា​របស់ iPad នោះ​គឺ វា​មាន​សម្បក​ធ្វើ​អំពី​អាលុយមីញ៉ូម ដែល​ធ្លាប់​មិន​បែក ខុស​ពី​ថេប្លេត​ខ្លះ​មាន​ខ្នង​ខាង​ក្រោយ​ធ្វើ​ពី​កញ្ចក់ ដែល​វាយ​បែក​បាក់ ៕
_______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក