Apr 1, 2019

Aicut - AI Photo Editor កម្មវិធី​កែប្រែ​ពណ៌​រូបភាព​ឆ្លាតវៃ


បញ្ញា​ប្រតិដ្ឋ​សិប្បនិម្មិត ( AI) ឥឡូវ​នេះ​កំពុង​ចាប់ផ្ដើម​មាន​នៅ​លើ App ទូរស័ព្ទ​ខ្លះ​ហើយ ដែល​របៀប​ដំណើរការ និង​សមត្ថភាព​របស់​វា​មាន​លក្ខណៈ​លឿន​រហ័ស និង​ឆ្លាតវៃ​ជាង​កម្មវិធី​ធម្មតា​ច្រើន ។

នៅ​ក្នុង​ពេល​នេះ KHGadgets សូម​មើល​យក​កម្មវិធី Aicut - AI Photo Editor (ហៅ​ខ្លី​​ថា Aicut) yk mk យក​មក​បង្ហាញ​ជូន​ប្រិយមិត្ត​ឲ្យ​បាន​ស្គាល់ និង​សាកល្បង​ប្រើប្រាស់​ទាំងអស់​គ្នា ។ កម្មវិធី​នេះ​ទើប​តែ​ចេញ​ថ្មី ដូច្នេះ​មុខងារ​មួយ​ចំនួន​នៅ​មាន​កម្រិត ហើយ​ដំណើរការ​នៅ​មិន​ទាន់​ស្រួល 100% នោះ​ទេ ។

យើង​អាច​ធ្វើការ​ប្ដូរ​ពណ៌​ផ្ទៃ​ខាង​ក្រោយ​ និង ពណ៌ Object ផ្សេងៗ​ពី​គ្នា ដោយ​វា​មាន​មុខងារ select ដោយ​ស្វ័យប្រវត្តិ និង​អាច​កែប្រែ​ការ select បាន​ផង​ដែរ ។វា​មាន​ពណ៌​ស្រាប់ៗ​ជា​ច្រើន​ឲ្យ​ជ្រើសរើស​​ និង​អាច​កែប្រែ​កម្រិត​ពណ៌​ទៅ​តាម​ការ​ចង់​បាន​របស់​អ្នក​បាន ។ មុខងារ​ពិសេស​ចុង​ក្រោយ​គឺ​វា​មាន​ដាក់ Tags ឲ្យ​រូបភាព​ដោយស្វ័យប្រវត្តិ​បាន​សម្រាប់​អ្នក post ចូល Instagram ដែល​នេះ​វា​ជួយ​ឲ្យ​រូបភាព​របស់​លោកអ្នក​ឆាប់​ល្បី​មាន​គេ​មើល​ច្រើន​ជាង​មុន​ឆ្ងាយ ដោយ​តាម​រយៈ​ការ​ដាក់​ # hashtag  ៕



Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក