Mar 8, 2019

ប៉ាតង់​ថ្មី​របស់ ​ZTE បង្ហាញ​ពី​គំរូ​ព្រាង​ទូរស័ព្ទ​បត់​របស់​ក្រុមហ៊ុន​មួយ​នេះ


វា​មិន​ចម្លែក​ទេ​ដែល​ក្រុមហ៊ុន​ចិន​អាច​ផលិត​អេក្រង់​អាច​បត់​បែន​បាន​ដូច​ Samsung នោះ ព្រោះ​រឿង​ក្ដី​របស់​ក្រុមហ៊ុន Samsung កំពុង​តែ​ដំណើរការ​នៅ​ឡើយ ដែល​បាន​រក​ឃើញ​បុគ្គលិក​របស់​ខ្លួន​ លួច​លក់​បច្ចេកវិទ្យា​អេក្រង់​បត់​ទៅ​កាន់​ប្រទេស​ចិន ។


ហើយ​ឥឡូវ​នេះ​យើង​មក​មើល​ប៉ាតង់​ថ្មី​ពី​ក្រុមហ៊ុន ZTE ដែល​អាច​ផលិត​អេក្រង់​លត់​បាន​ផង​ដែរ ។ ប៉ាតង់​ថ្មី​នេះ វា​បង្ហាញ​ពី​ទូរស័ព្ទ​អេក្រង់​វែង​អាច​បត់​បាន ដែល​មួយ​ផ្នែក​ដែល​អាច​បត់​បាន​នោះ គឺ​មាន​កម្រាស់​ស្ដើង​ខ្លាំង តែ​អេក្រង់​នោះ​គឺ​មិន​មិន​ជិត​គ្នា​នោះ​ទេ ដែល​បន្សល់​បន្លោះ​អាច​ឲ្យ​ឃើញ​អេក្រង់​មួយ​ផ្នែក​ដែរ ដែល​នេះ​អាច​ជា​ការ​បត់​អេក្រង់​ចូល​ក្នុង តែ​នៅ​សល់​កន្លែង​សម្រាប់​បង្ហាញ​ព័ត៌មាន​ផ្សេងៗ ដោយ​មិន​បាច់​ប្រើ​អេក្រង់​២​សន្លឹក​ដូច Samsung ឡើយ ។

គំរូ​នេះ​វា​ស្រដៀង​នឹង​ក្រុមហ៊ុន Motorola ដែល​ចង់​ផលិត​ទូរស័ព្ទ​បត់ ដែល​មាន​អេក្រង់​អាច​បត់​បាន វា​ខុស​ពី​ក្រុមហ៊ុន​ដទៃ​ដែល​ធ្វើ​ជា​ថេប្លេត​អាច​មក​អេក្រង់​មក​ជា​ទូរស័ព្ទ​វិញ ។

ដោយសារ​ទូរស័ព្ទ​នេះ​វា​មាន​តម្លៃ​ថ្លៃ ដូច្នេះ សម្រាប់​រចនាបថ និង​គុណភាព ត្រូវ​តែ​ច្បាស់​លាស់ ហើយ​អាច​យក​ឈ្នះ​គូរ​ប្រជែង​ដទៃ​ទៀត ដែល​ខ្លាំង​ខាង​រចនា​នេះ​ស្រាប់ ។ វា​មាន​ឱកាស​នឹង​ខាត​ច្រើន​ភាគ​រយ បើ​សិន​វា​មិន​អាច​យក​ឈ្នះ​ដៃ​គូរ ព្រោះ​អ្នក​ទិញ​គាត់​ចង់​បាន​របស់​ផុត​កំពូល ជាជាង​ទិញ​ទូរស័ព្ទ​បត់​តម្លៃ​ល្មមៗ ៕
_______

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក