Mar 18, 2019

លេច​ចេញ​រូបភាព ZTE Axon S ដែល​បង្ហាញ​ថា​ស្មាតហ្វូន​នេះ​មាន​រចនាបថ​ហូត​ចំហៀង


ZTE ក្នុង​ពេល​នេះ​កំពុង​បន្ត​ការ​រចនា​ទូរស័ព្ទ​របស់​ខ្លួន​ដែល​ស្អាត នឹង​ប្លែក​ពី​អ្នក​ដទៃ​បើ​យើង​និយាយ​ពី​ម៉ូដែល ZTE Axon 10 Pro វិញ វា​ពិត​ជា​មាន​រូបរាង​ស្រស់​ស្អាត ស្រដៀង​នឹង P30 Pro របស់ Huawei មែន​ទែន ។ តែ​នៅ​ពេល​នេះ​យើង​បាន​ជួប​ប្រទះ​ជាមួយ​រូបភាព​បែក​ធ្លាយ​នៃ​ម៉ូដែល ZTE Axon S ដែល​មាន​រចនាបថ​ហូត​ពី​ចំហៀង​ដើម្បី​ប្រើប្រាស់​កាមេរ៉ា ទាំង​មុខ​នឹង​ក្រោយ ។ មួយ​ទៀត​គឺ​វា​មាន​ប្រើប្រាស់​ភ្លើង​ Xenon flash ដែល​ជា flash សម្រាប់​កាមេរ៉ា​អាជីព ។

សូម​រំលឹក​ដែរ​ថា​កាល​ពី​ឆ្នាំ 2018 មាន​ក្រុមហ៊ុន Honour, Xiaomi និង Lenovo បាន​ផលិត​ស្នាតហ្វូន​ប្រភេទ​ហូត​កាមេរ៉ា​នេះ​តែ​ហូត​ពី​លើ មិន​មែន​ហូត​ពី​ចំហៀង​នេះ​ទេ តែ​ស្មាតហ្វូន​ទាំង​នោះ​មិន​ទទួល​បាន​ការ​គាំទ្រ​នោះ​ទេ ។

សម្រាប់​លក្ខណៈ​បច្ចេកទេស ZTE Axon S វា​មាន​កាមេរ៉ា​ខាង​ក្រោយ​៣​គ្រាប់​ ដែល​មួយ​គ្រាប់​មាន​ទំហំ 48 មេហ្គាភីកសែល​អាច​មាន​សមត្ថភាព Zoom បាន 5x ជា optical zoom ។ មិន​មួួយ​គ្រាប់​ទៀត​មាន 19 មេហ្គាភីកសែល ហើយ​គ្រាប់​ទី​៣​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ។

វា​ប្រើប្រាស់​អេក្រង់ AMOLED មាន​គែម​កោង​នៅ​ខាង​ក្រោម ដែល​ខុស​ពី​ពពួក Samsung ដែល​មាន​គែម​កោង​ឆ្វេង​ស្ដាំ ។ អ្វី​ដែល​ទូរស័ព្ទ​នេះ​មាន​បន្ថែម​ទៀត​គឺ​សេវា 5G និង​រន្ធ​សាក​ថ្ម​ប្រភេទ USB-Type-C ។ ប្រើប្រាស់​បន្ទះឈីប Snapdragon 855 (ស៊េរី ២០១៩) និង RAM 6GB ជាមួយ​ទំហំ​ផ្ទុក 128GB ។

តើ​វា​អាច​ទាក់ទាញ​ចិត្ត​អ្នក​ប្រើប្រាស់​បា​ន​ទេ ចំពោះ​ការ​រចនា​រូបរាង​ជា​​លក្ខណៈ​ហូត​ចំហៀង​នេះ ?



_________


Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក