Mar 29, 2019

ZTE រាយការណ៍​ថា​ខ្លួន​ខាត​លុយ ១ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ 2018


ក្រុមហ៊ុន ZTE បាន​ឆ្លង​កាត់​ឆ្នាំ 2018 ដ៏​ស្វិតស្វាញ​មួយ​បន្ទាប់ពី​ការ​ប្រយុទ្ធ​ជាមួយ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ចំពោះ​ការ​ចោទ​ប្រកាន់​ថា​បាន​រំលោភ​លើ​ការ​រឹត​បន្តឹង​លើ​ការ​នាំ​ចេញ​ដែល​បណ្តាល​ឱ្យ​មាន​ការ​ហាមឃាត់​ជា​បណ្ដោះអាសន្ន និង​ការ​ពិន័យ​យ៉ាង​ធ្ងន់ធ្ងរ ។ បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​រក​ឃើញ​ថា​មាន​ការ​ខាតបង់​ប្រចាំ​ឆ្នាំ​ខ្ពស់​បំផុត​ដែល​មាន​ចំនួន 6,98 ពាន់​លាន​យន់ (1,04 ពាន់​លាន​ដុល្លារ) ភាគ​ច្រើន​ដោយសារ​តែ​ការ​ពិន័យ 1 ពាន់​លាន​ដុល្លារ ដែល​ខ្លួន​ត្រូវ​បង់​ទៅ​ឱ្យ​រដ្ឋាភិបាល​អាមេរិក ។ ការ​ផ្លាស់ប្ដូរ​នេះ​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​នេះ​ទន់​ជង្គង់ ដែល​បាន​​ហាម​ឃាត់​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿង​បង្គំ​របស់​សហរដ្ឋ​អាមេរិក មិន​ឱ្យ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន ZTE ។

នៅ​ប្រទេស​អូស្ត្រាលី ញ៉ូហ្ស៊ីឡែន និង ជប៉ុន បាន​ធ្វើ​តាម​ ហើយ​បាន​ហាម​ប្រាម​ក្រុមហ៊ុន ZTE និង​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន Huawei ពី​ការ​បង្កើត​បណ្ដាញ 5G នៅ​ក្នុង​ទីផ្សារ​របស់​ពួកគេ​ដែល​ជា​លទ្ធផល​នាំ​ឱ្យ​មាន​ការ​ខាតបង់​ប្រាក់​ចំណូល​មិន​ទៀងទាត់ ។ ទោះបីជា​មាន​ឧបសគ្គ​ទាំងអស់​ក៏​ដោយ​ក្រុមហ៊ុន ZTE បាន​រក​ប្រាក់​ចំណេញ​បាន​ចំនួន 276 លានយ័ន (41 លានដុល្លារ) នៅ​ក្នុង​ត្រីមាស​ចុងក្រោយ​នៃ​ឆ្នាំ 2018 ។

ក្នុង​នាម​ជា​មេដឹកនាំ​ពិភពលោក​មួយ នៅ​ក្នុង​បរិក្ខារ​ទូរគមនាគមន៍ ZTE រំពឹង​ថា​នឹង​បន្ត​ការ​អភិវឌ្ឍ 5G និង cyber security របស់​ខ្លួន​ដដែល​ ហើយ​នៅ​ទី​បំផុត​ក្រុមហ៊ុន​នេះ​ក៏​នៅ​អាច​រក​លុយ​ចំណេញ​ចំនួន 1,2 ពាន់លានយ័ន (179 លានដុល្លារ) ក្នុងឆ្នាំនេះ ។ ជាមួយ​ឆ្នាំ 2019 ជា​ឆ្នាំ 5G យើង​អាច​រំពឹង​ថា​ក្រុមហ៊ុន ZTE នឹង​ត្រលប់​មក​វិញ​បន្ទាប់​​ពី​ឆ្លង​កាត់​ឆ្នាំ 2018 រួច​ហើយ ៕
________

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក