Mar 28, 2019

វីដេអូ​មួយ​ទៀត​បង្ហាញ​ពី​ទូរស័ព្ទ​បត់​អេក្រង់​របស់ Xiaomi

មក​ដល់​ពេល​នេះ​ទូរស័ព្ទ​ដែល​អាច​បត់​អេក្រង់​ចូល​ក្នុង​បាន​មាន​តែ​មួយ​ម៉ូដែល​គត់​ជា​របស់​ក្រុមហ៊ុន​ Samsung ដែល​ក្រៅ​ពី​ហ្នឹង​គឺ​ជា​ទូរស័ព្ទ​បត់​អេក្រង់​ដែល​បត់​ចេញ​មក​ក្រៅ រួច​ទាំង​របស់​ក្រុមហ៊ុន Xiaomi នេះ​ដែរ ។



ទូរស័ព្ទ​មួយ​នេះ​ទំនង​ជា​ផលិត​រួច​រាល់​ហើយ នៅ​ឡើយ​តែ​ការ​តេស្ដ​ច្រើន​សាកល្បង ដើម្បី​រក​ពី​ចំណុច​មិន​ល្អ​នៃ​ការ​ប្រើប្រាស់ ព្រោះ​មួយ​ម៉ូដែល​នេះ​មាន​ការ​បត់​អេក្រង់​ដល់​ទៅ​២​កន្លែង ។ មិន​មាន​ព័ត៌មាន​អំពី​ទូរស័ព្ទ​បត់​អេក្រង់​នេះ​នៅ​ឡើយ​ទេ តែ​គេ​រំពឹង​ទូក​ថា​វា​អាច​មាន​តម្លៃ​​ត្រឹម $999 ដែល​ជា​តម្លៃ​សមរម្យ​ជាង​គេ ។ ខណៈ​ដែល Huawei Mate X បាន​ប្រកាស​តម្លៃ​រួច​ហើយ​គឺ $2600 និង Samsung Galaxy Fold មាន​តម្លៃ $1980 ៕
__________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក