Mar 12, 2019

Xiaomi Redmi 7 នឹងបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃទី 18 ខែមីនា


យីហោ​ Redmi​ ដែល​ជា sub-brand របស់​ក្រុមហ៊ុន​ Xiaomi​ បាន​ចេញ​២​ម៉ូដែល​ខ្លឹមៗ​រួច​ហើយ ហើយ​កំពុងតែ​រង់ចាំ​ថ្ងៃ​ចេញ​លក់​តែ​ប៉ុណ្ណោះ ។ តាម​រយៈ​គេហទំព័រ​ Weibo​ លោក​ Lu​ Weibing​ អ្នក​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន​ Redmi​ បាន​ប្រកាស​ពី​ការ​មកដល់​ជា​ផ្លូវការ​របស់​ Redmi​ 7 និង​ Note​ 7 នៅ​ឯ​ព្រឹត្តិការណ៍​របស់​ក្រុមហ៊ុន​ នៅ​ថ្ងៃទី​ 18​ ខែមីនា​នៅក្នុង​ទីក្រុង​ប៉េកាំង​។

រូបភាព​នៃ​ទូរស័ព្ទ​នេះ​ត្រូវ​បាន​បង្ហាញ​ នៅ​លើ​ប័ណ្ណ​ប្រកាស​ខ្លី​ៗ​ដោយ​មិន​បាន​រ៉ាយរ៉ាប់​អ្វី​ច្រើន​ទេ តែ​យើង​អាច​ដឹង​បាន​ថា ផ្នែក​ខាងមុខ​មាន​អេក្រង់​ LCD​ ទំហំ​ 6.26​ អ៊ីញ​ជាមួយ​ HD​ + resolution​ និង​​កាមេរ៉ា​ selfie​ 8MP​ ដាក់​នៅ​លើ​ស្នាម​រន្តំណក់​ទឹក ដែល​ជា​ម៉ូដ​ពេញ​និយម​មួយ ។ បន្ទះឈីប​ Octa​-Core​ Snapdragon​ 632​ ដំណើរការ​ជាមួយ RAM ទំហំ​ 2GB​ / 16GB​ ឬ 3GB​ / 32GB​ និង​ 4GB​ / 64GB​ ។

ផ្នែក​ខាងក្រោយ​មាន​កាមេរ៉ា​២​គ្រាប់ ទំហំ​ 12MP​ និង​ 5MP​ រួម​ជាមួយ​ LED​ flash​ និង​ឧបករណ៍​ស្កេន​ខ្ចៅ​ដៃ ។ ​ថាមពល​ថ្ម​មាន​ទំហំ​ 3,900​ mAh​ ហើយ​​ Redmi​ 7 ​អាច​បន្ថែម​អង្គ​ផ្ទុក​ឯកសារ​​តាម​រយៈ​​រន្ធ​ microUSB​ ។

មាន​ជម្រើស​ពណ៌​ជាច្រើន ​ដែល​អាច​រកបាន​រួមមាន ​ពណ៌ខ្មៅ​ ក្រហម​ ខៀវ​ ពណ៌​ផ្កាឈូក​ ពណ៌ស​ពណ៌បៃតង ​ស្វាយ​ និង​ពណ៌ប្រផេះ​ ។ តម្លៃ​ត្រូវ​បាន​រំពឹង​ថា​នឹង​ចាប់ផ្តើម​នៅ​ CNY​ 900​ ($134​ / € 118​)៕
______

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក