Mar 26, 2019

Xiaomi Mi Play នឹង​មាន​លក់​ក្នុង​ទីផ្សារ​អឺរ៉ុប​ឆាប់ៗ​នេះ !


Xiaomi Mi Play ជា​ទូរស័ព្ទ​លំដាប់​មធ្យម ដែល​បាន​ចេញ​រួច​ហើយ​កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន ទើប​មក​ដល់​ពេល​នេះ​ទេ​ដែល​វា​ត្រូវ​បាន​នាំ​យក​ទៅ​លក់​នៅ​លើ​ទីផ្សារ​តំបន់​អឺរ៉ុប​នោះ ។ ប្រទេស​អឺរ៉ុប​មុន​គេ​ដែល​នឹង​មាន​​គឺ​ប្រទេស​អ៊ុយក្រែន ដែល​​នឹង​ត្រូវ​ដាក់​បង្ហាញ​នៅ​ថ្ងៃ​នេះ ។

ដែល​តម្លៃ​របស់​វា​អាច​នឹង​មាន​តម្លៃ​ចេញ​លក់​ប្រហែល $174 ថ្លៃ​ជាង​តម្លៃ​នៅ​ទីផ្សារ​ប្រទេស​ចិន​ប្រហែល $11 ព្រោះ​ខុស​គ្នា​ដោយសារ​ការ​បង់ពន្ធ​ទៅ​តាម​ប្រទេស ។

ស្មាតហ្វូន​នេះ​មាន​លក្ខណៈ​សម្បត្តិ​ អេក្រង់​ទំហំ 5.84 "1080x2280 LCD, ប្រើប្រាស់​បន្ទះឈីប Helio P35 ជាមួយ RAM ទំហំ 4GB, អង្គ​ចងចាំ​ទំហំ 64GB និង​កាមេរ៉ាមុខ​ទំហំ 12 មេហ្គាភិចសែល​ ជំនួយ​​ដោយ depth sensor ។ កាមេរ៉ាថតរូប Selfie ខាង​មុខ​ទំហំ 8 មេហ្គាភីកសែល និង​ថាមពលថ្ម 3,000 mAh ដំណើរការ​ប្រព័ន្ធ​ប្រតិបត្តិការ Android 9 Pie ៕




_____________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក