Mar 25, 2019

កុំព្យូទ័រ​ដៃ Xiaomi Mi Notebook Air អេក្រង់ 12.5 និង​បង្ហាញ​ខ្លួន​នៅ​ស្អែក​នេះ​


Xiaomi គឺ​ជា​ក្រុមហ៊ុន​មួយ​ដែល​មាន​ផលិត​គ្រឿង​អេឡិចត្រូនិក​ជា​ច្រើន​មុខ​ទាំង​ឧបករណ៍​ប្រើប្រាស់​ក្នុង​ផ្ទះបាយ ទូរស័ព្ទ និង​កុំព្យូទ័រ​យូរ​ដៃ ។ ហើយ​នៅ​ពេល​នេះ​គេ​ឃើញ​មាន​លិខិត​មួយ​ដែល​​បង្ហាញ​ពី​ថ្ងៃ​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​២៦ ខែ​មីនា​ ​នេះ ដែល​ត្រូវ​បាន​គេ​ដឹង​ថា​វា​ជា​ Laptop ដែល​មាន​អេក្រង់ 12.5 អ៊ីញ ជាមួយ​ទម្ងន់​ត្រឹម 1.07 គីឡូ​ក្រាម ។

ម៉ូដែល​នេះ​មាន​អេក្រង់ FullHD ប្រើប្រាស់​ CPU Intel Core m3-7Y30 ឬ Core i5-7Y54 ជាមួយ RAM 4GB និង​មាន​ជម្រើស​ទំហំ​ផ្ទុក 128GB ឬ 256GB ។ បើ​តាម​ឈ្មោះ​របស់ laptop នេះ​យើង​អាច​ដឹង​បាន​ថា​វា​ជា​ laptop ដែល​បង្កើត​ឡើង​ដោយ​ផ្ដោត​ជាមួយ​ទំហំ​តូច និង​ទម្ងន់​ស្រាល ៕
_________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក