Mar 2, 2019

Xiaomi Mi 9 Transparent Edition មាន RAM 12GB ចេញ​លក់​ហើយ​ជាមួយ​តម្លៃ ~$598 ទីផ្សារ​បរទេស


Xiaomi Mi 9 Transparent Edition គឺ​ជា​ទូរស័ព្ទ​ដំបូង​របស់​ក្រុមហ៊ុន​នេះ ដែល​មាន​បំពាក់ RAM 12GB ហើយ​ផ្ទៃ​ខាង​ក្រោយ​របស់​វា​ថ្លា​មើល​ឃើញ​គ្រឿង​ក្នុង តែ​រូបភាព​គ្រឿង​ក្នុង​គឺ​ជា​រូបភាព​ប្រតិដ្ឋ​ដែល​ប៉ុណ្ណោះ តែ​វា​មើល​ទៅ​ប្លែក​និង​ស្អាត​មួយ​បែប​ដែរ ជា​ពិសេស​អ្នក​ចូលចិត្ត​គ្រឿង​អេឡិចត្រូនិក​ផ្នែក​ខាង​ហ្គេម ។

វា​ត្រូវ​បាន​ដាក់​លក់​លើ​គេហទំព័រ​ជាមួយ​តម្លៃ ¥3999 ដែល​ប្រហែល​នឹង $598 តែ​តម្លៃ​នេះ​អាច​នឹង​មាន​ការ​ប្រែប្រួល​ពេល​លោកអ្នក​ទិញ​ជាមួយ​អ្នក​លក់​នៅ​តាម​តំបន់​លោក​អ្នក​ ។

ទូរស័ព្ទ​នេះ​មាន​អេក្រង់ 6.39 អ៊ីញ ប្រភេទ​ជា AMOLED មាន​ឆក​តូច​បែប​តំណក់​ទឹក ។ អេក្រង់​ត្រូវ​បាន​ស្រោប​ដោយ​កញ្ចក់​ការពារ​ឆ្កូត Gorilla Glass 6 ។ វា​ត្រូវ​បាន​បំពាក់​ជាមួយ​បន្ទះឈីប​ជំនាន់​ចុង​ក្រោយ​នា​ឆ្នាំ 2019 នេះ​គឺ Snapdragon 855 ​ទំហំ RAM ដែល​ធំ​ដល់ 12GB និង​ទំហំ​ផ្ទុក 256GB ដែល​ពិបាក​នឹង​រក​នៅ​លើ​ទូរស័ព្ទ​ដទៃ ជាមួយ​តម្លៃ​នេះ ។

កាមេរ៉ា​ខាង​ក្រោយ​មាន​៣​គ្រាប់ 48 មេហ្គាភីកសែល​ជា​កាមេរ៉ា​មេ ចាប់​យក​រូបភាព​វីដេអូ​ជា​ចម្បង , 12 មេហ្គាភីកសែល​ជា len ថត​បាន​ឆ្ងាយ និង 16 មេហ្គាភីកសែល len ថត​បាន​មុំ​ទូលាយ ។ សម្រាប់​កាមេរ៉ា​ខាង​មុខ​គឺ​មាន​ទំហំ 20 មេហ្គាភីកសែល ។

Xiaomi Mi 9 Transparent Edition  ក៏​មាន​មុខងារ​ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់​មក​ផង​ដែរ ។ មាន​មុខងារ Bluetooth 5.0 និង​ GPS ២​ស្រទាប់​ដែល​ជួយ​ឲ្យ​ការ​ចាប់​ទីតាំង​បាន​ច្បាស់លាស់ ។ ទំហំ​ថ្ម​របស់​ទូរស័ព្ទ​នេះ​គឺ 3300mAh ដែល​មាន​មុខងារ​សាក​ថ្ម​បាន​លឿន​ក្នុង​កម្លាំង 27W សម្រាប់​ការ​សាក​ថ្ម​តាម​ខ្សែ និង 20W សម្រាប់​ការ​សាក​ថ្ម​ឥត​ខ្សែ ៕
___________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក