Mar 25, 2019

Xiaomi Mi 9 SE នឹង​ចេញ​លក់​ក្នុង​ទីផ្សារ​ពិភព​លោក​ឆាប់​ៗនេះ


ប្រិយមិត្ត​ប្រហែល​ជា​បាន​ជ្រាប់​អំពី​ត្រកូល​ឆ្នាំ​ 2019 គឺ Xiaomi Mi 9 ដែល​ចែក​ជា​៣​ស៊េរី​គឺ Xiaomi Mi 9 SE , Xiaomi Mi 9 និង Xiaomi Mi 9 Explorer ។ ​Mi 9 SE ត្រូវ​បាន​ប្រកាស​រួចរាល់​ហើយ​កាលពី​ខែ​មុន ហើយ​បច្ចុប្បន្ន​មាន​តែ​ក្នុង​ទីផ្សារ​ទូរស័ព្ទ​ប្រទេស​ចិន​តែ​ប៉ុណ្ណោះ ។ តែ​នៅ​ពេល​ខាង​មុន​ឆាប់ៗ​នេះ​លោក​អ្នក​អាច​នឹង​រក​វា​បាន​ក្នុង​ទីផ្សារ​ជុំវិញ​ពិភពលោក Xiaomi Global ។

ម៉ូដែល​ដែល​មាន​ពាក្យ SE ខាង​ចុង​នេះ គឺ​ជា​ម៉ូដែល​កូន​ពៅ ​ដែល​ប្រើប្រាស់​បន្ទះឈីប​ធុន​បង្គួរ គឺ Snapdragon 712 SoC ។ វា​មាន​ RAM 6GB ជាមួយ​អង្គ​ផ្ទុក​ទិន្នន័យ 128GB , ប្រើប្រាស់​អេក្រង់​ទំហំ 5.97 អ៊ីញ Full-HD+ ។ ត្បិត​តែ​ជា​ម៉ូដែល​វ័យ​ក្មេង​ តែ​វា​​មាន​កាមេរ៉ា​ខាង​ក្រោយ​៣​គ្រាប់ (48MP + 13MP + 8MP) និង​កាមេរ៉ា​ខាង​មុខ 20MP ។

បច្ចេកវិទ្យា​ថ្មី​មួយ​ទៀត​គឺ​មុខងារ​ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់​ផ្ទាល់ ជាមួយ​ទំហំ​ថាមពល​ថ្ម 3,070 mAh និង​មុខងារ​សាក​ថ្ម​ល្បឿន​លឿន 18W មក​ផង​ដែរ ៕
_______

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក