Mar 22, 2019

Xiaomi Mi 9 Explorer ជាមួយ RAM 8GB នឹង​ចាប់ផ្ដើម​ចេញ​លក់​នៅ​ស្អែក​នេះ


Xiaomi Mi 9 ជា​ត្រកូល​កំពូល​មួយ​របស់​ក្រុមហ៊ុន​ចិន​មួយ​នេះ ហើយ​សម្រាប់​ម៉ូដែល Xiaomi Mi 9 Explorer  គឺ​មាន​លក្ខណៈ​ពិសេស​ត្រង់​ផ្នែក​ខាង​ខ្នង​វា​មាន រូបភាព​ម៉ាស៊ីន ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ទូរស័ព្ទ​នេះ​មាន​ខ្នង​ខាង​ក្រោយ​ថ្លា​មើល​ឃើញ​គ្រឿង​ក្នុង តែ​តាម​ពិត​គឺ​ជា​រូបភាព​លម្អ​តែ​ប៉ុណ្ណោះ តែ​យ៉ាង​ណា​ក៏​វា​ស្អាត​ជាង​ម៉ូដែល​ធម្មតា​ផង​ដែរ ។

Xiaomi Mi 9 ដែល​មាន​ខ្នង​ថ្លា បាន​ចេញ​លក់​ជាមួយ​ជំនាន់ RAM 12 GB និង ទំហំ​ផ្ទុក 256GB រួច​ហើយ តែ​ពេក​នេះ​ខាង​ក្រុមហ៊ុន​បាន​ធ្វើ​តាម​ការ​សន្យា​របស់​ខ្លួន​ពី​មុន ដោយ​នឹង​ដាក់​លក់​ជំនាន់​ម៉ាស៊ីន​ដែល​មាន RAM 8GB/256GB វិញ​ម្ដង ដើម្បី​ឲ្យ​វា​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​មុន ងាយស្រួល​មាន​អ្នក​ទិញ​ច្រើន ។

 Xiaomi Mi 9 Explorer (Transparent Edition) មាន​កាមេរ៉ា​ខាង​ក្រោយ​៣​គ្រាប់​ដែល​មួយ​គ្រាប់​មាន​ទំហំ 48 មេហ្គាភីកសែល និង​ផ្នែក​ដទៃ​ទៀត​គឺ​មិន​បាន​ការ​កែប្រែ​ទៀត​ទេ ដោយ​វា​ប្រើប្រាស់​បន្ទះឈីប Snapdragon 855, អេក្រង់ 6.4” Super AMOLED មាន​ឆក​តូច​ដាក់​កាមេរ៉ា​ខាង​មុខ 20 មេហ្គាភីកសែល ។ ថាមពល​ថ្ម 3,300 mAh មុខងារ​សាក​ថ្ម​បាន​លឿន  27W , សាក​ថ្ម​ឥត​ខ្សែ​ក្នុង​ល្បឿន 20W ។ តម្លៃ​ដែល​ត្រូវ​ចេញ​លក់​អាច​មាន​តម្លៃ​ទាប​ជាង $550 និង​ការ​ដឹក​ជញ្ជូន​នឹង​ចាប់ផ្ដើម​នៅ​សប្ដាហ៍​ក្រោយ​នេះ ៕
___________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក