Mar 6, 2019

Xiaomi Mi 9 ក្លាយ​ជា​មេ​បក្ស​បន្ទាប់​ពី​ទទួល​បាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ក្នុង​គេហទំព័រ​តេស្ដ​លឿន AnTuTu


​គេហទំព័រ​តេស្ដ​លឿនមាន​ច្រៀន​មិន​មែន​មាន​តែ​មួយ​នោះ​ទេ ហើយ​ការ​ចាត់​ថ្នាក់​គឺ​អាស្រ័យ​លើ​បច្ចេកទេស​នៃ​គេហទំព័រ​នោះ​ដាក់​ឲ្យ​ ។ តែ​សម្រាប់​​គេហទំព័រ​តេស្ដ​លឿន AnTuTu នៅ​ពេល​នេះ​មាន​ចាត់​ថ្នាក់​ឲ្យ Xiaomi Mi 9 ដែល​ជា​ទូរស័ព្ទ​ធម្មតា​ មិន​មែន​ទូរស័ព្ទ​ហ្គេម មាន​ពិន្ទុ​ខ្ពស់​ដល់ 371849 ដែល​ខ្ពស់​ផុត​គេ និង​ខ្ពស់​ជា​ទូរស័ព្ទ​ហ្គេម​ទៅ​ទៀត ។

Xiaomi Mi 9 ប្រើប្រាស់​បន្ទះឈីប Snapdragon 855 ដែល​ជា​បន្ទះឈីប​ស៊េរី 2019 ។ វា​នៅ​មិន​ទាន់​ដឹង​ស​ខ្មៅ​នៅ​ឡើយ​ទេ ដរាប​ណា​ស្មាតហ្វូន OnePlus 7 មិន​ទាន់​ចេញ​ជា​ផ្លូវការ ។ ព្រោះ​ទូរស័ព្ទ​របស់ OnePlus ក៏​ល្បី​ខាង​ល្បឿន​ផង​ដែរ ។


៙ លក្ខណៈ​សម្បត្តិ​​របស់ Xiaomi Mi 9 ៖

  • ទំហំ 155 x 75 x 7.6 mm 
  • តួ​ខ្លួន ក្រាល​ដោយ​កញ្ចក់​ការពារ​ឆ្កូត Gorilla Glass 5 ទាំង​មុខ​និង​ក្រោយ ។ ស៊ុម​ជា​លោហធាតុ​អាលុយមីញ៉ូម 
  • ស៊ីម ២ប្រភេទ Nano 
  • អេក្រង់​ប្រភេទ Super AMOLED ទំហំ 6.4 អ៊ីញ
  • resolution 1080 x 2280 (កំហាប់​ភាព​ច្បាស់ ~394 ppi )
  • ប្រព័ន្ធ​ដំណើរការ Android 9.0 (Pie) និង​ផ្ទៃ​ចុច​បញ្ជា MIUI 10
  • បន្ទះឈីប Snapdragon 855 (7 nm) (២០១៩)
  • CPU Octa-core (1x2.84 GHz & 3x2.42 GHz & 4x1.8 GHz )
  • GPU Adreno 640
  • RAM 6GB និង 8GB
  • ទំហំ​ផ្ទុក 128GB និង 256GB
  • កាមេរ៉ា 48 MP + 12 MP និង TOF camera
  • រន្ធ​ដោត​កាស 3.5mm
  • រន្ធ​សាក​ថ្ម USB-C 1.0
  • ថាមពល​ថ្ម 3500mAh ល្បឿន​សាក 32W
  • ពណ៌ ខ្មៅ ខៀវ ស និង​មាស




Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក