Mar 26, 2019

Xiaomi បង្ហាញ​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន​ក្នុង​កម្រិត​ចរន្ត 100W


បើ​និយាយ​អំពី​ការ​សាក​ថ្ម​ល្បឿន​លឿន​នោះ យើង​ត្រូវ​មក​ទៅ​លើ​កម្រិត​ចរន្ត​ដែល​ប្រើប្រាស់ មាន​ចាប់​ពី 18W រហូត​ដល់ 50W (Oppo’s SuperVOOC) ដែល​កម្លាំង​ធំ​បែប​នេះ​មាន​តែ​លើ​ម៉ូដែល​កំពូល​ដោយ​កម្រ​តែ​ប៉ុណ្ណោះ ។ ឥឡូវ​នេះ​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន​បាន​ឈាន​ដល់​កម្រិត 100W at 20V/5A ហើយ ដោយ​យោង​តាម​វីដេអូ​ដែល​បង្ហាញ​ដោយ​ក្រុមហ៊ុន Xiaomi ។



ចំណាយ​ពេល​តែ 17 នាទី​តែប៉ុណ្ណោះ អាច​ធ្វើ​ឲ្យ​ថ្ម​ទំហំ ​4000mAh ពេញ 100% បាន ខណៈ​ដែល​ SuperVOOC របស់​ក្រុមហ៊ុន Oppo ទើប​តែ​បាន 65% ។ ចំណែក​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន​ 55W របស់ Huawei ដែល​មាន​​លើ Mate X វិញ​វា​ត្រូវ​ចំណាយ​ពេល​ដល់​ទៅ 35 នាទី​​ដើម្បី​សាក​មួយ​ពេញ ។

ទោះបី Xiaomi ផលិត​សម្រេច​បាន​បច្ចេកវិទ្យា​សាក​ថ្ម​កម្រិត 100W ក៏​ពិត​មែន តែ​យើង​មិន​ដឹង​ថា​វា​នឹង​បំពាក់​លើ​ម៉ូដែល​ណា​នៅ​ឡើយ​ទេ ។ ដែល​ក្នុង​ពេល​បច្ចុប្បន្ន​សម្រាប់​ម៉ូដែល​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​មួយ​នេះ បាន​កម្រិត​សាក​ថ្ម 27W តែ​ម៉ូដែល Mi9 បាន​កម្រិត​សាក​ថ្ម​តែ 18W តែ​ប៉ុណ្ណោះ។ ដូច្នេះ​វា​គឺ​ជា​ការ​ឈាន​មួយ​ជំហាន​ដល់​មេឃ​របស់ Xiaomi ៕
_________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក