Mar 29, 2019

វីដេអូ​បង្ហាញ​ពី​ម៉ូដែល Vivo Y91c


​វា​ត្រូវ​បាន​បង្ហាញ​ចេញ​មក​ជាមួយ​ជម្រើស​ដល់ទៅ​ 3 ពណ៌​ គឺ​ ពណ៌Fusion​ Black​ / ពណ៌Ocean​ Blue​ និង​ ពណ៌Sunset​ Red​ វា​សុទ្ធ​សឹង្ហ​តែ​ជា​ជម្រើស​ពណ៌​ថ្មី​ ដែល​បង្ហាញ​ចេញ​មក​ជាមួយ​ភាព​ទាន់សម័យ​ពោរពេញ​ដោយ​ភាព​លេចធ្លោ​និង​ស៊ី​វី​ល័យ​ ហើយក៏​ជា​ជម្រើស​ដ៏​សាក​សម​ផង​ដែរ​សម្រាប់​មិត្ត​ៗយុវវ័យ​សម័យថ្មី​។

រី​ឯតម្លៃ​លក់​នៅ​លើ​ទីផ្សារ​សម្រាប់​ vivo​ Y91C​ គឺ​ត្រូវ​បាន​ដាក់​លក់​ក្នុង​កញ្ចប់​តម្លៃ​$149​ តែប៉ុណ្ណោះ​ ដែល​ជា​តម្លៃ​ ដ៏​សមរម្យ​មួយ​ សម្រាប់​អ្នក​ដែល​មាន​ កម្រិត​ថវិកា​មធ្យម​ ក៏អាច​ជាវយក​ទៅ​ប្រើប្រាស់​បាន​ដែរ​។ មិន​តែប៉ុណ្ណោះ​ព្រមទាំង​មាន​បន្ថែម​ជូន​នូវ​កាដូ​ អំពូល​ LED​ ដ៏​ស្រស់​ស្អាត​មួយ​ដែរ​ផង​ ។

ចំពោះ​លក្ខណៈ​សម្បត្តិ​របស់​វា​វិញ​មាន​ដូច​ខាងក្រោម​៖
  • ប្រើ​បន្ទះ​ឈីប​ MediaTek​ 6762R​, CPU​ Octa​-core​ ដំណើរការ​បាន​ក្នុង​ល្បឿន​ 2 GHz​
  • មា​នរ៉េម​ 2GB​, អង្គ​ផ្ទុក​ទិន្នន័យ​ 32GB​ និង​អាច​ថែម​ក្រៅ​បាន​ 256GB​
  • មាន​ថ្ម​ទំហំ​ 4030​ mAh​
  • ដំណើរការ​ដោយ​ Android​ 8.1​ និង​ស្បែក​ Interface​ ប្រភេទ​ Funtouch​ OS​ 4.5​
  • អេក្រង់​ 6.22​ អ៊ីញ​ FullView​-Display​ ក្នុង​កម្រិត​បង្ហាញ​រូបភាព​ HD​+ (1520​ x 720​) pixels​
  • មាន​កាមេរ៉ា​មុខ​ទំហំ​ 5MP​, កាមេរ៉ា​ក្រោយ​ 13MP​
  • អាច​ប្រើ​ស៊ី​មកា​តបាន​ពីរ
  • មានមុខ​ងារ​ Face​ Unlock​

នៅចាំ​អី​ទៀត​តោះ​សម្រាប់​អតិថិជន​របស់​ vivo​ ដែល​មានបំណង​ និង​ចង់​ក្លាយ​ខ្លួន​ជា​ម្ចាស់​ ស្មា​តហ្វូ​នជំនាន់​ក្រោយ​ vivo​ Y91C​ នេះ​ អ្នក​អាច​រក​ជាវ​បាន​នៅ​ តាម​បណ្តា​ហាង​នានា​ ទូទាំង​ប្រទេស​ ដែល​ជា​តំណាង​ ចែកចាយ​របស់​ vivo​ ចាប់ពី​ថ្ងៃទី​ 1 មិនា​ នេះ​តទៅ​ ដោយ​អ្នក​នឹង​ទទួល​បាន​ ការធានា​ត្រឹមត្រូវ​ផង​ដែរ​។

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក