Mar 12, 2019

ស្មា​តហ្វូ​ន​ស៊េរី​ថ្មី​ម៉ូ​ឌែល​ vivo​ V15Pro​ ចេញ​លក់​ជា​ផ្លូវការ​នៅ​លើ​ទីផ្សារ​ហើយ​!


បច្ចុប្បន្ន​ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ​ស្មាតហ្វូន vivo​ សង្កេតឃើញ​ថា​កំពុងតែ​មាន​ទីផ្សារ​ប្រកួតប្រជែង​ខ្លាំង​នៅក្នុង​តំបន់​អាស៊ី​ និង​កំពុងតែ​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​គួរសម​ផង​ដែរ​ចំពោះ​អ្នក​ដែល​និយម​ប្រើប្រាស់​ទៅលើ​ទូរស័ព្ទ​ដៃ​ស្មាតហ្វូន។ អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ​ក្រុមហ៊ុន​ vivo​ ថ្មី​ៗនេះ​បាន​បញ្ចេញ​ជាមួយនឹង​ស្មា​តហ្វូ​ន​របស់​ខ្លួន​ច្រើន​ម៉ូ​ឌែល​ ដែរ​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ ជាពិសេស​ស្មាតហ្វូន​នៃ​ត្រកូល​ Y តែម្តង​។

កាលពី​អំឡុង​ថ្ងៃទី​ 2 ខែ​ មិនា​ ឆ្នាំ​ 2019​ ក្រុមហ៊ុន​ vivo​ បាន​ធ្វើការ​សម្ពោធ​ជា​ផ្លូវការ​ទៅលើ​ស្មា​តហ្វូ​ន​របស់​ខ្លួន​មួយ​ស៊េរី​ទៀតហើយ​នៃ​ត្រកូល​ V ម៉ូ​ឌែល​ vivo​ V15Pro​ ដែល​ជា​ស្មាតហ្វូ​ន​ស្ថិត​ក្នុង​កម្រិត​បង្គួរ​មួយ​ និង​មានតម្លៃ​ថ្លៃ​គួរសម​ដែរ​ ប៉ុន្តែ​វា​ត្រូវ​បាន​បង្ហាញ​ចេញ​មក​ជាមួយ​ការរចនា​បទ​ថ្មី​ជាច្រើន​ ដែល​ស្មា​តហ្វូ​ន​មួយ​ចំនួន​មិនទាន់​មាន​។


ចំពោះ​ស្មា​តហ្វូ​ន vivo​ V15Pro​ នេះ​ត្រូវ​បាន​បង្ហាញ​ចេញ​មក​ជាមួយនឹង​ ៖
  • អត្រា​នៃ​ផ្ទៃ​អេក្រង់​លាត​ស្ទើរតែ​គ្មាន​គែម​ Ultra​ FullViewTM​ Display​​
  • ទំហំ​អេក្រង់​ 6.39​-inches​ 2340x1080​ FHD​+ Super​ AMOLED​​
  • បច្ចេកវិទ្យា​កាមេរ៉ា​មុខ​ផុស​ឡើង​ 32MP​
  • កាមេរ៉ា​ក្រោយ​ដល់ទៅ​ 3 គ្រាប់​ 48Million​ Quad​ Pixel​ Sensor​ +8MP​ + 5MP​ ​ បច្ចេកវិទ្យា​ AI​
  • កាមេរ៉ា​ក្រោយ​ 5MP​ ៖ ថតរូប​បែប​ព្រាល​ជាមួយ​ផ្ទៃខាងក្រោយ​ (Depth​ Camera​ Bokeh​ Mode​ )បច្ចេកវិទ្យា​ AI​
  • កាមេរ៉ា​ក្រោយ​ 8MP​ ៖ ថតរូប​កាន់តែ​ធំ​ទូលាយ​ 120​° ( AI​ 120​° wide​ Angle​) បច្ចេកវិទ្យា​ AI​
  • កាមេរ៉ា​ក្រោយ​ 48MP​ ៖ ថតរូប​ពេលយប់​កាន់តែ​ច្បាស់​ (AI​ Super​ Night​ Mode​) ថតរូប​ធ្វើ​ឱ្យ​រូបរាង​កាន់តែ​ស្អាត​ (AI​ Body​ Shaping​ )
  • ដំណើរការ​ម៉ាស៊ីន​ដោយ​ (Qualcomm​ Snapdragon​ 675AIE​ Octa​-core​)
  • RAM​ 6GB​ + ROM​ 128GB​ +SD​ Card​ up​ to​ 256GB​
  • មុខងារ​ស្កេន​ក្រយៅដៃ​លើ​អេក្រង់​ (In​-Display​ Fingerprint​ Scanning​)
  • ថាមពល​ថ្ម​ទំហំ​ 3700mAh​
  • បច្ចេកវិទ្យា​សាក​ថ្ម​លឿន
  • ​Funtouch​ OS9​ (Based​ on​ Android​ 9.0​)
  • មាន​ពីរ​ពណ៌​គឺ​ Topaz​ Blue​ និង​ ​Coral​ Red​

ដូចនេះ​សម្រាប់​ប្រិយមិត្ត​ដែល​មានបំណង​ចង់​ក្លាយជា​ម្ចាស់​ស្មា​តហ្វូ​ន vivo​ V15Pro​ នេះ​លោកអ្នក​អាច​រក​ជាវ​បាន​ចាប់ពី​ថ្ងៃទី​ 12​ ខែ​ មិនា​ នេះ​តទៅ​ នៅ​គ្រប់​បណ្តាល​ហាង​នានា​ដែល​ជា​តំណាង​ចែកចាយ​របស់​ក្រុមហ៊ុន​ vivo​ ជាមួយនឹង​កញ្ចប់​តម្លៃ​ $449​។ ព្រមទាំង​មាន​បន្ថែម​ជូន​ដល់​អតិថិជន​ នូវ​កាដូ​ពិ​សេស​ៗជាច្រើន​ រួមមាន​ដូចជា​ ៖
  • បន្តោង​សោរ​ vivo​
  • ជើង​ Tripods​
  • ដប​ទឹក​ដ៏​ស្រស់​ស្អាត​ 
  • និង​ Power​ Bank​ ផង​ដែរ​។

ហើយ​សម្រាប់​អតិថិជន​ដែល​បាន​ធ្វើ​កា​រ​កុម្ម៉ង់​ទុកមុន​ទៅលើ​ស្មា​តហ្វូ​ន vivo​ V15Pro​ លោកអ្នក​អាច​ទៅ​ទទួល​ ស៊ី​មកា​តដែល​មាន​តម្លៃ​ 54​$ ដោយ​ឥតគិតថ្លៃ​ ជាមួយនឹង​គម្រោង​ Smart​ ធំ​ហ្មង​ រយៈពេល​ 24​ សបា្តហ៍​ ។ ដែល​អាច​បើក​បាន​នៅ​គ្រប់​ Smart​ Stores​ ចាប់ពី​ថ្ងៃទី​ 13​/03​/2019​ រហូតដល់​ 17​/03​/2019​ ដោយ​លោកអ្នក​គ្រាន់តែ​ភ្ជាប់​មក​ជាមួយនឹង​ក្រដាស​ Pre​-order​ ទូរស័ព្ទ​ ហើយនិង​អត្តសញ្ញាណប័ណ្ណ​ផង​ដែរ​ ៕
_______
ប្រភព Vivo

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក