Mar 14, 2019

បងប្អូន​បង្កើត​របស់​ vivo​ V15Pro​ នៃ​ម៉ូ​ឌែល​ V15​ នឹង​ត្រូវ​មក​បង្ហាញខ្លួន​នា​ពេល​ឆាប់​ៗនេះ​ផង​ដែរ​ !


ដូចជា​លោកអ្នក​បានដឹង​ហើយ​ថា​ កាលពី​ថ្ងៃទី2​ ខែ​មិនា​ ឆ្នាំ2019​ កន្លងមក​នេះ​យើង​បានឃើញ​ថា​ក្រុមហ៊ុន​ vivo​ បាន​បញ្ចេញ​នូវ​ម៉ូ​ឌែល​ស៊េរី​ខ្ពស់​របស់​ខ្លួន​ដែល​ជា​ម៉ូ​ឌែល​ស្មា​តហ្វូ​ននៃ​សមាជិក​ត្រកូល​ V ជំនាន់​ទី​ 5 ផង​ដែរ​នោះ​គឺ​ ម៉ូ​ឌែល​ vivo​ V15Pro​ ដែល​ត្រូវ​បាន​ប្រកាស​ចេញ​លក់​ជា​ផ្លូវការ​ប្រហែលជា​ប៉ុន្មាន​ថ្ងៃមុន​នេះ​។

យើង​ឃើញថា​ចំពោះ​ស្មា​តហ្វូ​ន vivo​ V15Pro​ នេះ​កំពុងតែ​មានសន្ទុះ​នៃ​ការ​គាំទ្រ​ហើយនិង​កំពុងតែ​មាន​ប្រជាប្រិយ​ភាព​ខ្លាំ​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​។ បើ​និយាយទៅ​លើ​ការ​ Pre​-Order​ វិញ​គឺថា​មាន​អតិថិជន​ដែល​បាន​ធ្វើការ​កុម្ម៉ង់​ទុកមុន​ច្រើន​ទៅលើ​ vivo​ V15Pro​ មួយ​នេះ​។


សម្រាប់​បច្ចុប្បន្ន​យើង​បាន​លេច​លឺ​ដំណឹង​ថា​បងប្អូន​បង្កើត​របស់​ស្មា​តហ្វូ​ន vivo​ V15Pro​ នឹង​ធ្វើការ​បង្ហាញខ្លួន​នៅ​លើ​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​ក្នុង​ពេល​ឆាប់​ៗនេះ​ផង​ដែរ​នោះ​គឺ​ ម៉ូ​ឌែល​ vivo​ V15​។ ចំពោះ​ការរចនា​បទ​ទៅលើ​ផ្នែក​រូបរាង​របស់​ស្មា​តហ្វូ​ន vivo​ V15​ នេះ​គឺថា​វា​មាន​លក្ខណៈ​ដូចគ្នា​ច្រើន​ទៅ​និង​ V15Pro​ ដែរ​។ ចំពោះ​ការរចនា​រូបរាង​របស់​ vivo​ V15​ នេះ​វិញ​ គឺ​ត្រូវ​បង្ហាញ​មក​ជាមួយនឹង​ជម្រើស​ពីរ​ពណ៌​ផង​ដែរ​នោះ​គឺ​ Topaz​ Blue​ និង​ Glamour​ Red​។

បើ​និយាយទៅ​កាន់​ផ្នែក​កាមេរ៉ា​របស់​ V15​ នេះ​គឺថា​ មាន​កាមេរ៉ា​មុខ​ផុស​ឡើង​ និង​ផ្នែក​កាមេរ៉ា​ក្រោយ​មាន​ 3 គ្រាប់​ដូច​ទៅ​និង​ V15Pro​ ដែរ​។ ប៉ុន្តែ​វា​ត្រូវ​បាន​បង្ហាញ​មក​ជាមួយ​ការ​ស្កេន​ក្រយៅដៃ​ផ្នែក​ខាងក្រោយ​វិញ​។ រី​ឯកម្លាំង​ថ្ម​របស់​វា​វិញ​ត្រូវ​បាន​បំពាក់​មក​ជាមួយនឹង​ បច្ចេកវិទ្យា​សាក​ថ្ម​លឿន​ Dual​ Engine​ Fast​ Charging​ និង​មាន​ទំហំ​ថ្ម​ធំ​ដល់ទៅ​ 4000mAh​។


សម្រាប់​លក្ខណៈ​សម្បត្តិ​ពេញលេញ​និង​តម្លៃ​របស់​ vivo​ V15​ នេះ​នៅ​មិនទាន់​បាន​ប្រកាស​ឱ្យ​បានដឹង​ជា​សាធារណៈ​នៅឡើយ​ទេ​។ តោះ​យើង​រង់ចាំ​មើល​ថា​ តើ​ទូរ​ស័ព្ទ​ម៉ូ​ឌែល​ vivo​ V15​ ជំនាន់​ចុងក្រោយ​មួយ​នេះ​ នឹង​មាន​អ្វី​ពិសេស​ខ្លះ​។ ចង់​ដឹង​ឱ្យ​កាន់តែ​ច្បាស់​អំពី​ព័ត៌មាន​លម្អ​ិ​ត សូម​លោកអ្នក​រង់ចាំ​តាមដាន​តាម​រយៈ​ផេ​កហ្វេ​សបុ​កផ្លូវការ​របស់​ក្រុមហ៊ុន​ vivo​ ទាំងអស់គ្នា​។

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក