Mar 26, 2019

Vivo V15 ចេញ​លក់​ជា​ផ្លូវការ ​រួម​ទាំង​មាន​រង្វាន់​យ៉ាង​សន្ធឹក​សន្ធាប់ (ប្ដូរ​អេក្រង់​Free + ប័ណ្ណ​ផ្សង​សំណាង ចាប់​រង្វាន់ម៉ូតូ Honda Zoomer-X)


ការ​ទន្ទឹង​រង់ចាំ​ពេលនេះ​បាន​មក​ដល់​ហើយ ក្រោយពី​បាន​ប្រកាស​បង្ហាញ​នូវ​វត្តមាន​ចំពោះ​ស្មាតហ្វូន​នៃ​ត្រកូល V ជំនាន់​ចុងក្រោយ និង​ធ្វើការ pre-order រួចមក ពេលនេះ Vivo ចាប់​ដាក់​លក់​ម៉ូដែល​ថ្មី Vivo V15 នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ចាប់ពីថ្ងៃទី26 មីនា នេះ​តទៅ​ហើយ។ ចំពោះ​ស្មាតហ្វូន Vivo V15 ត្រូវ​បាន​ប្រកាស​ជាមួយ​នឹង​តម្លៃ​លក់​ជា​ផ្លូវការ​នៅ​លើ​ទីផ្សារ​ក្នុង​កញ្ចប់​តម្លៃ $339 ។

សម្រាប់​ការ​ជាវ​ទៅ​លើ​ស្មាតហ្វូន V15 និង​មាន​បន្ថែម​ជូន ដល់​អតិថិជន នូវ​កាដូ​ពិសេសៗ​ជា​ច្រើន រួម​មាន​ដូចជា បន្តោង​សោ vivo ជើង Tripods ដប​ទឹក​ដ៏​ស្រស់​ស្អាត និង Power Bank ផង​ដែរ ។ មិន​តែ​ប៉ុណ្ណោះ​រាល់​ការ​ជាវ V15 លោកអ្នក​នឹង​ទទួល​បាន​ការ​ផ្តល់​ជូន​ប័ណ្ណ​ធានា​ប្តូរ អេក្រង់​ដោយ​ឥត​គិត​ថ្លៃ 1ដងផងដែរ ដែល​មាន​សុពល​ភាព 12ខែ។ ជាពិសេស ក៏​មាន​បន្ថែម​នូវ​ការ​ធានា​ទូរស័ព្ទ រហូត​ដល់​ទៅ 24ខែ គិត​ចាប់​ពី​ថ្ងៃ​ដែល​ទិញ ។


ហើយ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​ក្រុមហ៊ុន​ក៏​នឹង ផ្តល់​ជូន​ប័ណ្ណ​ផ្សង​សំណាង ចាប់​រង្វាន់​ជា​ច្រើន​ដូចជា៖ ម៉ូតូ Honda Zoomer-X ស៊េរីថ្មី ចំនួន 5 រង្វាន់ វ៉ាលី​ម៉ាក Rimowa ចំនួន 10 រង្វាន់ និង​ទូទឹកកក​ម៉ាក Midea ចំនួន 15 រង្វាន់។ កាល​បរិច្ឆេទ​ចាប់​រង្វាន់ នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃ​ទី 26 ខែមីនា រហូតដល់ថ្ងៃទី30 ខែមេសា ឆ្នាំ2019។ សម្រាប់​អតិថិជន​ដែល​បាន ធ្វើការ​កុម្ម៉ង់​ទុក​មុន ទៅ​លើ​ស្មាតហ្វូន vivo V15 លោកអ្នក​អាច​ទៅ​ទទួល ស៊ីម​កាត​ដែល​មាន​តំលៃ 54$ ដោយ​ឥត​គិត​ថ្លៃ ជាមួយ​នឹង​គំរោង Smart ធំ​ហ្មង រយៈពេល 24 សបា្តហ៍ ដែល​អាច​បើក​បាន​នៅ​គ្រប់ Smart Stores ចាប់ពី​ថ្ងៃទី 27/03/2019 រហូតដល់ 31/03/2019 ដោយ​លោក​អ្នក​គ្រាន់តែ ភ្ជាប់​មក​ជាមួយ​នឹង​ក្រដាស Pre-order ទូរស័ព្ទ ហើយ​និង​អត្តសញ្ញាណប័ណ្ណ​ផង​ដែរ ។


សម្រាប់​លក្ខណៈ​សម្បត្តិ ក៏​ដូចជា​មុខងារ​ពិសេស របស់​ស្មាតហ្វូន vivo V15 មាន​ដូចជា ៖
• កាមេរ៉ាមុខផុសឡើង 32 មេហ្គាភិចសែល
• អេក្រង់ធំលាតស្ទើរគ្មានគែម (Ultra FullViewTM Display)
• ទំហំអេក្រង់ 6.53-inch 2340x1080 FHD+
• AI កាមេរ៉ាក្រោយ 3 គ្រាប់ • មុខងារថតព្រាល Portrait 5MP
• មុខងារថតរូបធ្វើឲ្យរូបរាងកាន់តែស្អាត (AI Body Shaping)
• មុខងារថតបានកាន់តែធំទូលាយ 8MP (120°)
• មុខងារថតរូបកាន់តែច្បាស់12MP (24 Million Photosensitive Unities)
• បច្ចេកវិទ្យាស្កេនក្រយៅដៃខាងក្រោយ
• RAM 6GB + ROM 128GB + SD Card up to 256GB
• Jovi: Google Len and Google Assistant
• ដំណើរការម៉ាស៊ីនដោយ (MTK P70 Octa-Core 2.1GHz)
• ថាមពលថ្ម 4000mAh
• បច្ចេកវិទ្យសាកថ្មលឿន (Dual Engine Quick Charging)
• Funtouch OS 9 (Based on Android 9.0)
• មានពីរពណ៌ Topaz Blue និង Glamour Red

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក