Mar 19, 2019

Vivo​ V15​ បង្ហាញខ្លួន​ក្នុង​តម្លៃ​ $359​ មក​ជាមួយនឹង​កាដូ​យ៉ាង​សន្ធឹក​សន្ធាប់​!!!!


ក្រុមហ៊ុន​ vivo​ កាន់តែ​ទទួល​បាន​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពីសំណាក់​អ្នកប្រើ​ប្រាស់​ ជាក់ស្ដែង​ក្នុងរយៈពេល​ចុងក្រោយ​នេះ​យើង​ឃើញ​ថា​ម៉ូ​ឌែល​ V15​|V15Pro​ ទទួលការ​ជាវ​និង​កម្ម៉​ង់​គួរឲ្យ​កត់សម្គាល់​ដែល​លើ​សម៉ូ​ឌែល​ Flagship​ មុន​ៗពីរ​ដង​។ ម៉ូ​ឌែល​ V15​|V15Pro​ គឺ​ធ្វើឲ្យ​អ្នកប្រើ​ប្រាស់​រំជួលចិត្ត​ជាមួយ​រូបរាង​ដ៏​គួ​ឲ្យ​ទាក់ទាញ​ បន្ថែម​មក​ជាមួយ​គុណភាព​ផលិត​ដែល​មាន​បទដ្ឋាន​ស្តង់​ដា​ត្រឹមត្រូវ​ ហើយ​រី​ឯតម្លៃ​វិញ​គឺ​មាន​ភាពសមរម្យ​។

ដូចជា​លោកអ្នក​ក៏ដូចជា​ប្រិយមិត្ត​ដែល​និយម​ទូរស័ព្ទ​ដៃ​ស្មា​តហ្វូ​ន vivo​ បានដឹង​ស្រាប់ហើយ​បើ​យើង​និយាយ​ពី​ពណ៌​របស់​ V15Pro​ ច្បាស់​ណាស់​មាន​ 2 ពណ៌​គឺ​ Topaz​ Blue​ (ជា​ពណ៌ខៀវ​មាន​លក្ខណៈ​បែប​ឆ្នូ​តៗ​) និង​ Coral​ Red​ (ជា​ពណ៌ក្រហម​មាន​លក្ខណៈ​បែប​ឆ្នូ​តៗ​) ដែល​ជា​ការរចនា​បទ​ថ្មី​ផង​ដែរ​សម្រាប់​ដើមឆ្នាំ2019​ នេះ​ ។ ក្រុមហ៊ុន​ vivo​ ក៏បាន​បង្ហាញ​ពី​លក្ខណៈ​សម្បត្តិ​ ក៏ដូចជា​មុខងារ​ពិសេស​របស់​ទូរស័ព្ទ​ដៃ​ស្មា​តហ្វូ​ន vivo​ V15ដូចជា​៖
  • កាមេរ៉ា​មុខ​ផុស​ឡើង​ 32​ មេ​ហ្គា​ភិច​សែល​
  • អេក្រង់​ធំ​លាត​ស្ទើរ​គ្មាន​គែម​ (Ultra​ FullViewTM​ Display​)
  • ទំហំ​អេក្រង់​ 6.53​-inch​ 2340x1080​ FHD​+
  • AI​ កាមេរ៉ា​ក្រោយ​ 3 គ្រាប់​
  • មុខងារ​ថត​ព្រាល​ Portrait​ 5MP​
  • មុខងារ​ថតរូប​ធ្វើឲ្យ​រូបរាង​កាន់តែ​ស្អាត​ (AI​ Body​ Shaping​)
  • មុខងារ​ថត​បាន​កាន់តែ​ធំ​ទូលាយ​ 8MP​ (120​°)
  • មុខងារ​ថតរូប​កាន់តែ​ច្បាស់12MP​ (24​ Million​ Photosensitive​ Unities​)
  • បច្ចេកវិទ្យា​ស្កេន​ក្រយៅដៃ​ខាងក្រោយ​
  • RAM​ 6GB​ + ROM​ 128GB​ + SD​ Card​ up​ to​ 256GB​
  • Jovi​: Google​ Len​ and​ Google​ Assistant​
  • ដំណើរការ​ម៉ាស៊ីន​ដោយ​ (MTK​ P70​ Octa​-Core​ 2.1GHz​)
  • ថាមពល​ថ្ម​ 4000mAh​
  • បច្ចេកវិទ្យា​សាក​ថ្ម​លឿន​ (Dual​ Engine​ Fast​ Charging​)
  • Funtouch​ OS​ 9 (Based​ on​ Android​ 9.0​)

សម្រាប់​អតិថិជន​ដែល​លង់​ស្នេហ៍​ទូរស័ព្ទ​ស្មា​តហ្វូ​ន vivo​ V15​ អាច​ធ្វើការ​ Pre​-Order​ បាន​ឥឡូវ​ រហូតដល់​ថ្ងៃទី25​ ខែមីនា​ ដោយ​គ្រាន់តែ​កក់​ទុកមុន​ត្រឹមតែ​ 10ដុល្លា​ ដោយ​តម្លៃ​ចេញ​លក់​ផ្លូវការ​របស់​ទូរស័ព្ទ​ស្មា​តហ្វូ​ន vivo​ V15​ គឺ​មានតម្លៃ​ត្រឹមតែ​ $359​ ប៉ុណ្ណោះ​។

រាល់​ការ​កម៉្មង់​ទុក​ vivo​ V15​ ក្រុមហ៊ុន​ vivo​ ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ក៏​មាន​បន្ថែម​ជូន​ដល់​អតិថិជន​ នូវ​កាដូ​ពិ​សេស​ៗជាច្រើន​ផង​ដែរ​ រួមមាន​ដូចជា​៖ បន្តោង​សោរ​ vivo​ ជើង​ Tripods​ ដប​ទឹក​ដ៏​ស្រស់​ស្អាត​ និង​ Power​ Bank​ (រី​ឯសម្រាប់​ Bluetooth​ Speaker​ បាន​ត្រឹម​រយៈពេល​ ក្នុង​ការ​ធ្វើ​ Pre​-order​ តែប៉ុណ្ណោះ​)។

លើស​ពីនេះ​ អតិថិជន​ក៏​នឹង​ទទួល​បាន​ស៊ី​មកា​ត Smart​ ដែល​មានតម្លៃ​ $54​ ដោយ​ឥតគិតថ្លៃ​ ជាមួយនឹង​គម្រោង​ Smart​ ធំ​ហ្មង​ រយៈពេល​ 24​ សប្តាហ៍​ ដែល​អាច​បើក​បាន​នៅ​គ្រប់​ Smart​ Stores​ ចាប់ពី​ថ្ងៃទី​ 27​/03​/2019​ រហូតដល់​ 02​/04​/2019​ ផង​ដែរ​។

ដើម្បី​ជា​ការ​ថ្លែងអំណរគុណ​ដល់​អតិថិជន​ដែល​តែងតែ​គាំទ្រ​ទៅលើ​ទូរស័ព្ទ​ដៃ​ស្មា​តហ្វូ​ន vivo​ ក្រុមហ៊ុន​ vivo​ ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ក៏​មានការ​ផ្តល់​ជូន​នូវ​ប័ណ្ណធានា​ប្តូរ​អេក្រង់​ដោយ​ឥតគិតថ្លៃ1ដង​ ដែល​មាន​សុពលភាព​ 12ខែ​ ជាពិសេស​ក៏​បន្ថែម​នូវ​ការធានា​ទូរស័ព្ទ​រហូតដល់​ទៅ24ខែ​ ដែល​គិត​ចាប់ពី​ថ្ងៃ​ដែល​ទិញ​។

មួយវិញទៀត​សោ​ធ អ្វី​ដែល​ពិសេស​នោះ​គឺ​ គ្រាន់តែ​ធ្វើការ​ Pre​-order​ vivo​ V15​ ឥឡូវនេះ​ក៏​មាន​នូវ​ការ​ផ្តល់​ជូន​ប័ណ្ណ​ផ្សងសំណាង​ចាប់​រង្វាន់​ជាច្រើន​ដូចជា​៖ ម៉ូតូ​ Honda​ Zoomer​-X ស៊េរី​ថ្មី​ ចំនួន​ 5 រង្វាន់​ វ៉ា​លីម៉ា​ក Rimowa​ ចំនួន​ 10​ រង្វាន់​ និង​ទូទឹកកក​ម៉ាក​ Midea​ ចំនួន​ 15​ រង្វាន់​។ សម្រាប់​ការ​បរិច្ឆេទ​ចាប់​រង្វាន់​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី26​ ខែមីនា​ រហូតដល់​ថ្ងៃទី30​ ខែមេសា​ ឆ្នាំ2019​។

រួសរាន់​ឡើង​សំណាង​អាច​គឺជា​អ្នក​!!!

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក