Mar 24, 2019

ស្មា​តហ្វូ​ន Vivo​ V15​ ប្រកាស​តម្លៃ​ថ្មី​ត្រឹមតែ​ $339


កាន់តែ​មានទំនុក​ចិត្ត​ និង​ភាព​ជឿជាក់​លើ​ទូ​ស័ព្ទ​ដៃ​ស្មា​តហ្វូ​ន vivo​ V15​ ដែល​ជា​ស្មា​តហ្វូ​ន​ដែ​ល​មា​នភា​ព​ច្នៃ​ប្រឌិត​ខ្ពស់​ជាមួយនឹង​ ការរចនា​បទ​ដ៏​សម្បូរ​បែប​ និង​បង្ហាញ​ចេញ​នូវ​ភាព​ទាក់ទាញ​ដ៏​ល្អឥតខ្ចោះ​។ ហើយ​សម្រាប់​គោលដៅ​ដែល​ផលិត​ទូរស័ព្ទ​ដៃ​ស្មា​តហ្វូ​ន VivoV15​ នេះ​ឡើង​ គឺ​ផ្ដោត​សំខាន់​ទៅលើ​តម្រូវការ​របស់​អតិថិជន​ និង​អ្នក​ដែល​និយម​ប្រើប្រាស់​ទៅលើ​ស្មា​តហ្វូ​ន។

ដើម្បី​ឆ្លើយតប​ទៅ​និង​តម្រូវការ​នេះ​ផង​ដែរ​ រាល់​ការផលិត​ ត្រូវ​មានគុណ​ភាព​ ប្រសិទ្ធភាព​ ក៏ដូចជា​នុក​ចិត្ត​ រី​ឯ​តម្លៃ​ត្រូវ​ស្រប​ទៅ​និង​ជីវភាព​ និង​ស្ថានភាព​របស់​អ្នកប្រើ​ប្រាស់​។ ដូច្នេះហើយ​ទើប​ក្រុមហ៊ុន​សម្រេចចិត្ត​ ធ្វើការ​ទម្លាក់​តម្លៃ​របស់​ Vivo​ v15​ ពី​$359​ មក​ត្រឹមតែ​ $339​ ។រួសរាន់​ឡើង​សម្រាប់​អតិថិជន​ដែល​លង់​ស្នេហ៍​ស្មា​តហ្វូ​ន Vivo​ V15​ អាច​ Pre​-Order​ បាន​ដោយ​នៅសល់​ត្រឹមតែ​មួយថ្ងៃ​ទៀត​តែប៉ុណ្ណោះ​សម្រាប់​ការ​ Pre​-Order​ លោកអ្នក​គ្រាន់តែ​កក់​ទុកមុន​ត្រឹមតែ​ ១០ដុល្លារ​។ ជាមួយ​តម្លៃ​ចេញ​លក់​ផ្លូវការ​របស់​ទូរស័ព្ទ​ vivo​ V15​ ឥឡូវនេះ​ គឺ​មានតម្លៃ​ត្រឹមតែ​ $339​ ប៉ុណ្ណោះ​។

រាល់​កា​រកម្ម៉ង់​ទុក​ vivo​ V15​ ក្រុមហ៊ុន​ vivo​ ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ក៏​មាន​បន្ថែម​ជូន​ដល់​អតិថិជន​ នូវ​កាដូ​ពិ​សេស​ៗជាច្រើន​ផង​ដែរ​ រួមមាន​ដូចជា​៖ បន្តោង​សោរ​ vivo​ ជើង​ Tripods​ ដប​ទឹក​ដ៏​ស្រស់​ស្អាត​ និង​ Power​ Bank​ (រី​ឯសម្រាប់​ Bluetooth​ Speaker​ បាន​ត្រឹម​រយៈពេល​ ក្នុង​ការ​ធ្វើ​ Pre​-order​ តែប៉ុណ្ណោះ​)។លើស​ពីនេះ​ អតិថិជន​ក៏​នឹង​ទទួល​បាន​ស៊ី​មកា​ត Smart​ ដែល​មានតម្លៃ​ $54​ ដោយ​ឥតគិតថ្លៃ​ ជាមួយនឹង​គម្រោង​ Smart​ ធំ​ហ្មង​ រយៈពេល​ 24សប្តាហ៍​ ដែល​អាច​បើក​បាន​នៅ​គ្រប់​ Smart​ Stores​ ចាប់ពី​ថ្ងៃទី​ 27​/03​/2019​ រហូតដល់​ 02​/04​/2019​ ផង​ដែរ​។

ដើម្បី​ជា​ការ​ថ្លែងអំណរគុណ​ដល់​អតិថិជន​ ដែល​តែងតែ​គាំទ្រ​ទូរស័ព្ទ​ vivo​ ក្រុមហ៊ុន​ vivo​ ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ក៏​ផ្តល់​ជូន​បណ្ណ​ធានា​ប្តូរ​អេក្រង់​ដោយ​ឥតគិតថ្លៃ១ដង​ផង​ដែរ​ ដែល​មាន​សុពលភាព​ 12ខែ​។ ជាពិសេស​ ក៏​មាន​បន្ថែម​នូវ​ការធានា​ទូរស័ព្ទ​ រហូតដល់​ទៅ​ 24ខែ​ គិត​ចាប់ពី​ថ្ងៃ​ដែល​ទិញ​។ អ្វី​ដែល​ពិសេស​នោះ​គឺ​ គ្រាន់តែ​ Pre​-order​ vivo​ V15​ ឥឡូវនេះ​ ក្រុមហ៊ុន​ក៏​នឹង​ ​ផ្តល់​ជូន​ប័ណ្ណ​ផ្សងសំណាង​ចាប់​រង្វាន់​ជាច្រើន​ដូចជា​៖ ម៉ូតូ​ Honda​ Zoomer​-X ស៊េរី​ថ្មី​ ចំនួន​ 5 រង្វាន់​ វ៉ា​លីម៉ា​ក Rimowa​ ចំនួន​ 10​ រង្វាន់​ និង​ទូទឹកកក​ម៉ាក​ Midea​ ចំនួន​ 15​ រង្វាន់​។

កាលបរិច្ឆេទ​ចាប់​រង្វាន់​ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី26​ ខែមីនា​ រហូតដល់​ថ្ងៃទី30​ ខែមេសា​ ឆ្នាំ2019​។ សម្រាប់​លក្ខណៈ​សម្បត្តិ​ ក៏ដូចជា​មុខងារ​ពិសេស​ របស់​ទូរស័ព្ទ​ដៃ​ស្មា​តហ្វូ​ន vivo​ V15ដូចជា​៖
  • កាមេរ៉ា​មុខ​ផុស​ឡើង​ 32​ មេ​ហ្គា​ភិច​សែល​
  • អេក្រង់​ធំ​លាត​ស្ទើរ​គ្មាន​គែម​ (Ultra​ FullViewTM​ Display​)
  • ទំហំ​អេក្រង់​ 6.53​-inch​ 2340x1080​ FHD​+
  • AI​ កាមេរ៉ា​ក្រោយ​ 3 គ្រាប់
  • មុខងារ​ថត​ព្រាល​ Portrait​ 5MP
  • មុខងារ​ថតរូប​ធ្វើ​ឱ្យ​រូបរាង​កាន់តែ​ស្អាត​ (AI​ Body​ Shaping​)
  • មុខងារ​ថត​បាន​កាន់តែ​ធំ​ទូលាយ​ 8MP​ (120​°)
  • មុខងារ​ថតរូប​កាន់តែ​ច្បាស់12MP​ (24​ Million​ Photosensitive​ Unities​)
  • បច្ចេកវិទ្យា​ស្កេន​ក្រយៅដៃ​ខាងក្រោយ​
  • RAM​ 6GB​ + ROM​ 128GB​ + SD​ Card​ up​ to​ 256GB​
  • Jovi​: Google​ Len​ and​ Google​ Assistant​
  • ដំណើរការ​ម៉ាស៊ីន​ដោយ​ (MTK​ P70​ Octa​-Core​ 2.1GHz​)
  • ថាមពល​ថ្ម​ 4000mAh​•
  • បច្ចេក​វិទ្យ​សាក​ថ្ម​លឿន​ (Dual​ Engine​ Fast​ Charging​)
  • Funtouch​ OS​ 9 (Based​ on​ Android​ 9.0​)
  • មាន​ពីរ​ពណ៌​ Topaz​ Blue​ និង​ Glamour​

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក