Mar 26, 2019

vivo​ ប្រកាស​ភាពជា​ដៃគូ​ផ្លូវការ​ជាមួយ​ PUBG​ Mobile​ ដោយ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​តភ្ជាប់​ជាមួយ​អ្នកលេង​ហ្គេម​នៅ​ជុំវិញ​ពិភពលោក​

នៅ​ថ្ងៃនេះ​ ក្រុមហ៊ុន​ vivo​ ប្រកាស​អំពី​ភាពជា​ដៃគូ​ជាមួយ​ហ្គេម​ទូរស័ព្ទចល័ត​នាំមុខ​គេ​របស់​ពិភពលោក​គឺ​ PlayerUnknown's​ Battlegrounds​ Mobile​ (PUBG​ MOBILE​) របស់​ក្រុមហ៊ុន​ Tencent​ Games​ និង​ក្រុមហ៊ុន​ PUBG​ Corporation​ ក្នុងនាម​ជា​អ្នកឧបត្ថម្ភ​សម្រាប់​ព្រឹត្តិ​ការណ៍​ PUBG​ MOBILE​ Club​ Open​ 2019​ ដែល​ជា​ការប្រកួត​ហ្គេម​ទូរស័ព្ទចល័ត​ធំជាង​គេ​នៅ​លើ​ពិភពលោក​។

ក្រុមហ៊ុន​ vivo​ នឹង​ផ្តល់​នូវ​ស្មា​តហ្វូ​នផ្លូវការ​សម្រាប់​ព្រឹត្តិ​ការណ៍​ PUBG​ MOBILE​ Club​ Open​ 2019​ ដែល​អ្នកលេង​ហ្គេម​ជាច្រើន​មក​ពី​តំបន់​ចំនួន​ 10​ នៅ​ទូទាំង​ពិភពលោក​នឹង​ប្រើ​កម្លាំង​ដើម្បី​ប្រយុទ្ធ​គ្នា​តាមរយៈ​ Spring​ &​; Fall​ Split​ ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​ 2.5​ លាន​ដុល្លារ​អាមេរិក​។ ភាពជា​ដៃគូ​ជា​លក្ខណៈ​សាកល​នេះ​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ vivo​ ក្នុង​ការ​នាំមក​នូវ​បទ​ពិសោធ​ន៏​ក្នុង​ការ​លេង​ហ្គេម​យ៉ាង​រលូន​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អតិថិជន​តាមរយៈ​ភាពជា​ដៃគូ​ដ៏​មាន​អត្ថន័យ​នេះ​។

ក្រុមហ៊ុន​ vivo​ រីកចម្រើន​ឈានមុខ​គេ​នៅក្នុង​ឧស្សាហកម្ម​ eSports​ ដើម្បី​បម្រើ​អតិថិជន​របស់​ខ្លួន​ឱ្យ​បាន​ល្អ​បំផុត​។ ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ PUBG​ MOBILE​ គឺជា​ព្រឹត្តិ​ការណ៍​សំខាន់​មួយ​ដែល​ត្រូវ​បាន​ផ្តល់​ឱ្យ​ជាពិសេស​ថា​ វា​គឺជា​ហ្គេម​ទូរស័ព្ទចល័ត​ឈានមុខ​គេ​ដែល​បង្កើត​ឡើង​ដោយក្រុម​ហ៊ុន​ Tencent​ Games​ និង​ PUBG​ Corporation​ ដែល​មាន​អ្នកគាំទ្រ​ជាង​ 200​ លាន​នាក់​ដែល​ទាញ​យក​ដោយ​មិនរាប់​បញ្ចូល​ប្រទេស​ចិន​ ប្រទេស​កូរ៉េ​ និង​ប្រទេស​ជប៉ុន​។

នៅក្នុង​នាម​ជា​ការប្រកួត​ហ្គេម​កម្សាន្ត​ចល័ត​ដ៏​ធំ​បំផុត​មួយ​នៅក្នុង​ពិភពលោក​ PUBG​ MOBILE​ Club​ Open​ 2019​ គឺជា​ឱកាស​ដ៏​រឹងមាំ​មួយ​ដើម្បី​បង្ហាញ​ពី​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​ vivo​ ក្នុង​ការ​ផ្តល់​ឱ្យ​នូវ​ភាព​រីករាយ​ដ៏​អស្ចារ្យ​ដោយ​នាំ​យក​អ្នកលេង​ហ្គេម​ទូទាំង​ពិភពលោក​ដើម្បី​ឱ្យ​ទទួល​បាន​បទ​ពិសោធ​ន៏​នៃ​ការ​លេង​ហ្គេម​ពិ​តៗ​តែម្តង​។ ភាពជា​ដៃគូ​ពិភពលោក​នេះ​នឹង​ពង្រីក​ និង​ពង្រឹង​ជំហរ​របស់​ក្រុមហ៊ុន​ vivo​ ក្នុង​ការ​ក្លាយជា​ម៉ាក​យីហោ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ និង​ទាន់សម័យ​ដែល​តែងតែ​ផ្តោត​ទៅលើ​បទពិសោធន៍​របស់​អ្នកប្រើ​ប្រាស់​ជាមុន​សិន​។

កម្មវិធី​ប្រកួត​ PUBG​ MOBILE​ STAR​ CHALLENGE​ 2018​ មាន​អ្នកទស្សនា​ជាង​ 230​ លាន​នាក់​ និង​ទាក់ទាញ​អ្នកទស្សនា​ផ្ទាល់​ជាង​ 5,000​ នាក់​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពិភពលោក​នៅ​ទី​ក្រុង​ឌូ​បៃ​។ ការប្រកួត​ជុំ​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិ​ការណ៍​ PUBG​ MOBILE​ Club​ Open​ 2019​ ចាប់ផ្តើម​នៅ​ថ្ងៃទី​ 22​ ខែមីនា​ឆ្នាំ​ 2019​ នេះ​។ ការប្រកួត​ Spring​ Split​ Global​ Finals​ នឹង​រៀបចំ​នៅ​ខែកក្កដា​ឆ្នាំនេះ​ ខណៈ​ពេល​ដែល​ការប្រកួត​ Fall​ Split​ Global​ Finals​ គឺ​នៅក្នុង​ខែធ្នូ​។

លោក​ Vincent​ Wang​ នាយក​គ្រប់គ្រង​ទូទៅ​នៃ​នាយកដ្ឋាន​បោះពុម្ព​ផ្សាយ​ពិភពលោក​ (Global​ Publishing​ Department​) របស់​ក្រុមហ៊ុន​ Tencent​ Games​ បាន​និយាយ​ថា​ “យើង​មានការ​រំភើប​ណាស់​ក្នុង​ការ​ធ្វើជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ Vivo​ ព្រោះ​ពួកគេ​មាន​កេរ្តិ៍ឈ្មោះ​ខ្លាំងក្លា​ក្នុង​ការ​ច្នៃប្រឌិត​ និង​ដាក់​តម្រូវ​ការ​របស់​អតិថិជន​ជាមុន​សិន​។ ក្នុងនាម​ជា​ម៉ាក​យីហោ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នោះ​ ភាពជា​ដៃគូ​នេះ​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​របស់​យើង​ដើម្បី​នាំមក​នូវ​បទពិសោធន៍​ដ៏​ល្អ​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន​សម្រាប់​អ្នកលេង​ហ្គេម​ និង​អ្នកគាំទ្រ​របស់​យើង​នៅ​ជុំវិញ​ពិភពលោក​។ ភាពជា​ដៃគូ​នេះ​គ្រាន់តែ​ជា​ការ​ចាប់ផ្តើម​ប៉ុណ្ណោះ​ យើង​ចង់​បន្ត​ការបង្កើត​នូវ​ភាពជា​ដៃគូ​ដ៏​ខ្លាំងក្លា​ជាមួយ​ក្រុមហ៊ុន​ឈានមុខ​គេជាច្រើន​ទៀត​ដូចជា​ vivo​ ដើម្បី​ផ្តល់​ជូន​នូវ​បទពិសោធន៍​លេង​ហ្គេម​តាម​ទូរស័ព្ទ​ដៃ​ដ៏​ល្អ​បំផុត​។”

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក