Mar 17, 2019

ទូរស័ព្ទហ្គេម vivo iQOO នឹង​ដាក់​លក់​ក្នុង​ទីផ្សារ​ឥណ្ឌា​នៅ​ខែ​មិថុនា​ខាង​មុន


ក្រុមហ៊ុន Vivo ​បាន​ដាក់​បង្ហាញ​ទូរស័ព្ទ​កំពូល​របស់​ខ្លួន​ដែល​ផ្ដោត​លើ​ផ្នែក​ហ្គេម​របស់​ខ្លួន​រួច​ហើយ នៅ​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន ដែល​មាន​ឈ្មោះ​ថា vivo iQOO ។ស្មាតហ្វូន​នេះ​បច្ចុប្បន្ន​មាន​តែ​នៅ​ក្នុង​ប្រទេស​ចិន​ប៉ុណ្ណោះ ប៉ុន្តែ​វា​នឹង​បង្ហាញ​ខ្លួន​នៅ​ប្រទេស​ឥណ្ឌា នៅ​ក្នុង​ត្រីមាស​ទី 2 ឆ្នាំ 2019 ដែល​ត្រូវ​នឹង​ខែ​មិថុនា ។

យោង​តាម​របាយការណ៍​របស់​គេហទំព័រ 91Mobiles បាន​​ឱ្យ​ដឹង​ថា​ស្មាតហ្វូន​ហ្គេម vivo iQOO នឹង​ត្រូវ​​ដាក់​លក់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា នៅ​ចុង​ខែ​ឧសភា​ឬ​ដើម​ខែ​មិថុនា​ឆ្នាំ​នេះ។ ដូច្នេះ​នេះ​ជា​ព្រឹត្តិការណ៍​ទី​២​របស់ vivo iQOO ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ប្រទេស​យក្ស​ទី​២​នេះ ។

 vivo iQOO ជា​ស្មាតហ្វូន​សម្រាប់​ហ្គេម ដែល​ប្រើប្រាស់​បន្ទះឈីប Snapdragon 855 ជាមួយ RAM 12GB ។ អេក្រង់​របស់​វា​មាន​ទំហំ 6.41 អ៊ីញ Full-HD+ AMOLED មាន​កាមេរ៉ា​ខាង​ក្រោយ​៣​គ្រាប់ 13+12+2 មេហ្គាភីកសែល ។ ទំហំ​ផ្ទុក 256GB ចំណែក​ថាមពល​ថ្ម​វិញ​គឺ 4000mAh ជាមួយ​មុខងារ​សាក​ថ្ម​បាន​លឿន 44W ។

សម្រាប់​តម្លៃ​របស់​វា​វិញ​គឺ​មាន​ចាប់ពី $435 ទៅ​ដល់ $870 ដែល​ជា​តម្លៃ​ប្រកួតប្រជែង​ខ្លាំង​ជាមួយ OnePlus ។ ដូច្នេះ​ចាប់ពី​ឆ្នាំ​ 2019 នេះ OnePlust ត្រូវ​បែក​ញើស​មិន​តិច​ទេ​ក្នុង​ទីផ្សារ​ស្មាតហ្វូន​កម្លាំង​ខ្លាំង​តែ​មាន​តម្លៃ​សមរម្យ​នោះ ព្រោះ​ក្នុង​ពេល​នេះ​មាន​យីហោ​ជា​ច្រើន​ដែរ​មាន​តម្លៃ​សមរម្យ​ជាង​ផង ។





























៙ លក្ខណៈ​របស់ vivo iQOO ៖

  • ទំហំ 157.7 x 75.2 x 8.5 mm
  • ស៊ីម​២
  • អេក្រង់ AMOLED  ទំហំ 6.41 អ៊ីញ
  • resolution 1080 x 2340 ភីកសែល សមាមាត្រ​អេក្រង់ 19.5:9 ratio 
  • កំហាប់​ភាព​ច្បាស់ ~402 ppi
  • ប្រព័ន្ធ​ដំណើរការ Android 9.0 (Pie); Funtouch 9
  • បន្ទះឈីប Snapdragon 855 (7 nm) 2019
  • CPU : Octa-core (1x2.84 GHz & 3x2.41 GHz & 4x1.78 GHz)
  • GPU : Adreno 640
  • RAM : 6GB 8GB និង 12GB
  • ទំហំ​ផ្ទុក 128GB និង 256GB
  • កាមេរ៉ា​ខាង​ក្រោយ៣​គ្រាប់ 12+13+2 មេហ្គាភីកសែល
  • កាមេរ៉ា​ខាង​មុខ 12 មេហ្គាភីកសែល
  • មាន​រន្ធ​ដោត​កាស 3.5mm
  • ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់​ផ្ទាល់
  • រន្ធ​សាក​ថ្ម  USB Type-C 1.0
  • ទំហំ​ថ្ម 4000 mAh 
  • មុខងារ​សាក​ថ្ម​ល្បឿន​លឿន 44W
  • សាក​ពី 50% ចំណាយ​ពេល ១៥នាទី
  • សាក 100% ចំណាយ​ពេល ៤៥ នាទី
  • ពណ៌ ខៀវ ទឹកក្រូច

___________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក