Mar 3, 2019

vivo iQOO ស្មាតហ្វូន​​​ហ្គេម បំពាក់​បន្ទះឈីប Snapdragon 855 សាកថ្ម ៥០% តែ ១៥នាទី


កាល​ពី​យប់​ម៉ិញ​នេះ ក្រុមហ៊ុន vivo ប្រចាំ​នៅ​កម្ពុជា​ទើប​តែ​ដាក់​សម្ភោធន៍​ជា​ផ្លូវការ​នៃ​ស្មាតហ្វូន Vivo V15 និង​ V15 Pro ដែល​មាន​កាមេរ៉ា​ក្រោយ 48 មេហ្គាភីកសែល និង​កាមេរ៉ា​មុខ 32 មេហ្គាភីកសែល ជាមួយ​នឹង​តម្លៃ​សមរម្យ​បំផុត ។

តែ​សម្រាប់​នៅ​ក្រៅ​ប្រទេស​ឯណោះ​វិញ​កំពុង​តែ​ចាប់​អារម្មណ៍​ខ្លាំង​ជាមួយ ម៉ូដែល​ថ្មី​របស់​ vivo គឺ vivo iQOO ដែល​បង្កើត​ឡើង​សម្រាប់​តម្រូវ​ការ​អ្នក​ចូលចិត្ត​លេង​ហ្គេម​លើ​ទូរស័ព្ទ​តែ​ម្ដង ។ វា​មាន​លក្ខណៈ​ពិសេស​ជា​ច្រើន​ដែល​ម៉ូដែល Vivo ពី​មុន​ៗគ្មាន ហើយ​អ្វី​ទាំង​នោះ​គឺ​សុទ្ធ​តែ​បច្ចេកវិទ្យា​កំពូលៗ​ដែល​vivo ចង់​បង្ហាញ​ក្នុង​ឆ្នាំ 2019 នេះ​ឲ្យ​បាន​ដឹង​ថា​vivo ក៏​មាន​បច្ចេកវិទ្យា​កំពូលៗ​ជា​ច្រើន​មុខ​មក​ផង​ដែរ ។

៙ លក្ខណៈ​របស់ vivo iQOO ៖

  • ទំហំ 157.7 x 75.2 x 8.5 mm
  • ស៊ីម​២
  • អេក្រង់ AMOLED  ទំហំ 6.41 អ៊ីញ
  • resolution 1080 x 2340 ភីកសែល សមាមាត្រ​អេក្រង់ 19.5:9 ratio 
  • កំហាប់​ភាព​ច្បាស់ ~402 ppi
  • ប្រព័ន្ធ​ដំណើរការ Android 9.0 (Pie); Funtouch 9
  • បន្ទះឈីប Snapdragon 855 (7 nm) 2019
  • CPU : Octa-core (1x2.84 GHz & 3x2.41 GHz & 4x1.78 GHz)
  • GPU : Adreno 640
  • RAM : 6GB 8GB និង 12GB
  • ទំហំ​ផ្ទុក 128GB និង 256GB
  • កាមេរ៉ា​ខាង​ក្រោយ៣​គ្រាប់ 12+13+2 មេហ្គាភីកសែល
  • កាមេរ៉ា​ខាង​មុខ 12 មេហ្គាភីកសែល
  • មាន​រន្ធ​ដោត​កាស 3.5mm
  • ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់​ផ្ទាល់
  • រន្ធ​សាក​ថ្ម  USB Type-C 1.0
  • ទំហំ​ថ្ម 4000 mAh 
  • មុខងារ​សាក​ថ្ម​ល្បឿន​លឿន 44W
  • សាក​ពី 50% ចំណាយ​ពេល ១៥នាទី
  • សាក 100% ចំណាយ​ពេល ៤៥ នាទី
  • ពណ៌ ខៀវ ទឹកក្រូច

លក្ខណៈ​របស់ vivo iQOO មាន​លក្ខណៈ​ល្អ​ត្រង់​បំពាក់​បន្ទះឈីប​ស៊េរី​ចុង​ក្រោយ​ល្បឿន​លឿន និង​ការ​សាក​ថ្ម​បាន​លឿន ដូច្នេះ​រាល់​ការ​លេង​ហ្គេម និង​ប្រើប្រាស់​ច្រើន​ម៉ោង មិន​បារម្ភ​រឿង​អស់​ថ្ម​នោះ​ទេ ។ ហើយ​បច្ចេកវិទ្យា​ AI ជា​ច្រើន​បាន​នាំ​យក​មក​កាន់​ទូរស័ព្ទ​មួយ​នេះ​ដូចជា AI Turbo  Center Turbo , Net Turbo និង Cooling Turbo ដែល​សុទ្ធតែ​បច្ចេកវិទ្យា​សំខាន់​នា​ពេល​បច្ចុប្បន្ន​នេះ ៕
________
ប្រភព


Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក