Mar 21, 2019

Vivo បង្ហាញ​ពី​ប្រព័ន្ធ​ចុច​បញ្ជា Funtouch OS 9 ដែល​មាន​មុខងារ dark mode


បន្ទាប់​ពី​ក្រុមហ៊ុន​បាន​បញ្ចេញ Vivo V15Pro និង V15 រួច​មក​នៅ​កម្ពុជា នៅ​ឯ​ប្រទេស​ចិន​ឯណោះ​វិញ​ក្រុមហ៊ុន​បាន​បញ្ចេញ​វីដេអូ​ខ្លួន​ផ្សព្វផ្សាយ​ពី​ Funtouch OS 9 ដែល​ជា​ប្រព័ន្ធ​ចុច​បញ្ជា​បំពាក់​ពី​លើ​ប្រព័ន្ធ​ដំណើរការ​របស់ Android ។


មុខងារ​ថ្មីៗ​ត្រូវ​បាន​ដាក់​បន្ថែម​ដល់ 72 មុខងារ និង 55 ចំណុច​កែប្រែ​ផ្សេងៗ​ដើម្បី​ឲ្យ​ការ​តែ​សាមញ្ញ​និង​ងាយស្រួល​ប្រើប្រាស់​ថែម​ទៀត ។ អ្វី​ដែល​យើង​ងាយស្រួល​សម្គាល់​មុន​គេ​គឺ iCon មាន​គែម​មូល , Wallpaper ថ្មីៗ និង​មុខងារ​កំពុង​ពេញ​និយម​គឺ dark mode ដែល​កែប្រែ​ទៅ ជា​ពណ៌​ខ្មៅ​ងាយស្រួល​មើល​នៅ​ពេល​យប់ និង​ជួយ​សន្សំ​ថាមពល​ថ្ម​ផង​ដែរ ។


ជាង​នេះ​ទៅ​ទៀត​​vivo បាន​បន្ថែម​ចលនា​ថ្មី​ៗ នៅ​ពេល​ដោះ​សោ​ដោយ​ស្កេន​ខ្ចៅ​ដៃ​​លើ​អេក្រង់​ផ្ទាល់ ។ មុខងារ Always-On display ត្រូវ​​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ Funtouch OS 9 ជាមួយ​នឹង​ការ​រចនា​ថ្មីៗ​ដ៏​ទាក់​ទាញ ។


លោកអ្នក​អាច​រក​បាន Funtouch OS 9 ជាមួយ​ម៉ូដែល Vivo V15Pro , V15 និង X27 ដែល​ទើ​នឹង​ចេញ​លក់​នៅ​ប្រទេស​ចិន​ហើយ ។ សម្រាប់​ម៉ូដែល V11 Pro វា​នឹង​មាន​ក្នុង​ពេល​ឆាប់​ៗនេះ ៕

__________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក