Mar 8, 2019

USB 4.0 ដែល​មាន​ល្បឿន 40Gbps ថា​នឹង​ចេញ​នៅ​ពាក់​កណ្ដាល​ឆ្នាំ 20019 នេះ


សព្វថ្ងៃ​នេះ​ភាគ​ច្រើន​យើង​កំពុង​តែ​ប្រើប្រាស់ USB 3.0 ដែល​មាន​ល្បឿន​លឿន​គួរសម​ដែរ​សម្រាប់​ផ្ទេរ​ឯកសារ​រូបភាព​ តែ​សម្រាប់​ការ​ផ្ទេរ​ឯកសារ​ធំៗ និង​វីដេអូ​ចុះ​ឡើង គឺ​ពិបាក​នឹង​ប្រើប្រាស់​ហើយ ។ ដូច​នេះ​គេ​ត្រូវ​ជ្រើស​រើស​យក USB 3.1 វិញ​ដែល​បាន Update លឿន​ជាង​មុន​បន្តិច តែ​នៅ​តែ​មិន​អាច​បំពេញ​សេចក្ដី​ត្រូវការ​របស់​អ្នក​ប្រើប្រាស់ ។

រហូត​មក​ដល់​ពេល​នេះ យើង​ទទួល​បាន​ដំណឹង​ល្អ​មួយ​អំពី​បច្ចេកវិទ្យា USB ដែល​នឹង​ត្រូវ​ប្រកាស​នា​ពាក់​កណ្ដាល​ឆ្នាំ​2019 ជាមួយ​ជំនាន់ USB 4.0 ដែល​មាន​ល្បឿន​បញ្ជូន 40Gbps ។ ដែល​ល្បឿន​ជាក់​ស្ដែង​យើង​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ដូច្នេះ​សម្រាប់​អ្នក​ចង់​ទិញ​កុំព្យូទ័រ​ដែល​មាន USB 4.0 គឺ​ត្រូវ​រង់ចាំ​ដល់​ចង់​ឆ្នាំ តែ​សម្រាប់​អ្នក​មាន​កុំព្យូទ័រ​ស្រាប់​ហើយ​គួរ​រង់ចាំ​ដល់​ចុង​ឆ្នាំ ដើម្បី​ទិញ​ឲ្យ​ត្រូវ​សភាពការណ៍ ៕
_________

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក