Mar 20, 2019

Sony Xperia 4 ជា​ម៉ូដែល​​មាន​អេក្រង់ 21:9 នឹង​មក​​បន្តវេន​ស៊េរី​ទូរស័ព្ទ Compact


នៅ​ក្នុង​ឆ្នាំ​នេះ​ក្រុមហ៊ុន​ SONY រុះរើ​ស៊េរី​ទូរស័ព្ទ​របស់​ខ្លួន​ទាំង​ស្រុង ទាំង​ឈ្មោះ ទាំង​ខ្នាត​បង្ហាញ​របស់​អេក្រង់  ដែល​ខុស​ប្លែក​ពី​គេ ។ កាល​លើក​មុន​ SONY ​បាន​ដាក់​បង្ហាញ​រួច​ហើយ​ជាមួយ​ម៉ូដែល  Xperia 1 និង  Xperia 10 ដែល​រចនា​តួ​ខ្លួន​ថ្មី​មាន​អេក្រង់​ខ្នាត​កុន 21:9 ។ ហើយ​ឥឡូវ​នេះ​ចូល​ដល់​វេន​របស់​ស៊េរី Compact វិញ​ម្ដង ដែល​ជា​ទូរស័ព្ទ​ធុន​មធ្យម​របស់​ក្រុមហ៊ុន​ជប៉ុន​មួយ​នេះ ។

Xperia 4 ​ដែល​មាន​អេក្រង់ 21:9 អាច​នឹង​ជា​អ្នក​បន្ត  Xperia XZ2 Compact ដែល​មាន​អេក្រង់​ខ្នាត 18:9 ។ អេក្រង់​របស់ Xperia 4 អាច​នឹង​មាន​ទំហំ 5.7 អ៊ីញ ដែល​ជា​អេក្រង់​តូច នា​ពេល​បច្ចុប្បន្ន​នេះ ។ វា​នឹង​ប្រើប្រាស់​បន្ទះឈីប Snapdragon 710 លំដាប់​បង្គួរ​មួយ ។

កម្រាស់​ទូរស័ព្ទ​មាន 8.3mm ដែល​ស្ដើង​ជាង Xperia XZ2 Compact  ។ ម៉ូដែល​នេះ​នឹង​មិន​មាន​រន្ធ​ដោត​កាស 3.5mm នោះ​ទេ ។ ពាក្យ​ចចាមអារ៉ាម​បាន​បន្ត​ទៀត​ថា Sony Xperia 4 នឹង​ចេញ​លក់​មុន​គេ​តែ​លើ NTT DoCoMo ក្នុង​ប្រទេស​ជប៉ុន និង​សម្រាប់​អន្តរជាតិ​នោះ​ទេ ៕
_________

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក