Mar 8, 2019

វីដេអូ​ដោះ​មើល​គ្រឿង​ក្នុង Sony Xperia 10 Plus ដែល​ជា​ទូរស័ព្ទ​មាន​អេក្រង់សមាមាត្រ 21:9


ក្រុមហ៊ុន Sony បាន​ចេញ​ទូរស័ព្ទ​ចំនួន​៣​ម៉ូដែល មាន​អេក្រង់​វែង​បែប​កុន សមាមាត្រ  21:9 ដែល​មាន​ឈ្មោះ​ថា Xperia 10 , Xperia 10 Plus និង Xperia 1 ។ ទូរស័ព្ទ Xperia 1គឺ​ជា​ទូរស័ព្ទ​ដែល​មាន​អេក្រង់ 4K OLED មុន​ដំបូង​គេ បង្កើត​ឡើង​ជា​ពិសេស​សម្រាប់​អ្នក​ចូលចិត្ត​ទស្សនា​ខ្សែ​ភាពយន្ត​តាម​ទូរស័ព្ទ​ដៃ។

សម្រាប់​ក្នុង​អត្ថបទ​នេះ​យើង​មក​មើល​ការ​ដោះ​ទូរស័ព្ទ Sony Xperia 10 Plus ដែល​ជា​ទូរស័ព្ទ​ធុន​បង្គួរ​មួយ ។ ការ​ដោះ​នេះ​វា​មាន​ប្រយោជន៍​សម្រាប់​ជាង​ជួសជុល​ទូរស័ព្ទ និង​សម្រាប់​អ្នក​ប្រើប្រាស់​អាច​ដឹង​ថា​ខាង​ក្នុង​វា​មាន​អ្វី​ខ្លះ​ដែរ ដូច​ជា​ដែក​ត្រជាក់​វា​មាន​ឬ​ក៏​អត់ ដែល​ទូរស័ព្ទ​ខ្លះ​មាន​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​មក​ជាមួយ និង​ខ្លះ​គ្មាន​មុខងារ​បញ្ចុះ​កម្ដៅ​នោះ​ទេ ។

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ ៖


អ្វី​ដែល​ប្រសើរ​នោះ​គឺ​ក្រុមហ៊ុន Sony បាន​ដាក់​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​ដ៏​ធំ​មួយ​មើល​បន្ទះឈីប​របស់​ទូរស័ព្ទ ដែល​ជួយ​ឲ្យ​ទូរស័ព្ទ​មួយ​នេះ​កាត់​បន្ថយ​ការ​ឡើង​កម្ដៅ​បាន​ច្រើន ដែល​ធ្វើ​ឲ្យ​ការ​លេង​ហ្គេម​រយៈ​ពេល​យូរ​មិន​សូវ​ធ្លាក់​ល្បឿន  ៕
_______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក