Mar 6, 2019

Sony ថែម​ជូន​ស្រោម​ការពារ​ដល់​អ្នក​ទិញ Xperia 10 និង 10 Plus ក្នុង​តំបន់​អឺរ៉ុប


Xperia 10 និង 10 Plus គឺ​ជា​ស្មាតហ្វូន​ល្អ​គួរសម ជាមួយ​នឹង​សមាមាត្រ​អេក្រង់​បែប​កុន រាង​វែង ដែល​ទូរស័ព្ទ​ផ្សេងៗ​មិន​ដែល​មាន ។ ហើយ​ឥឡូវ​នេះ​សម្រាប់​អ្នក​ជាវ​ទូរស័ព្ទ​ទាំង​២​ខាង​លើ​ក្នុង​តំបន់​អឺរ៉ុប​នោះ​នឹង​ទទួល​បាន​ស្រោម Free ដែល​ការ​ទិញ​នេះ​ត្រូវ​ទិញ​តាម​គេហទំព័រ​លក់​ដូរ​របស់ Sony ផ្ទាល់​តែ​ម្ដង ។ ហើយ​ថ្ងៃ​ផុត​កំណត់​គឺ​នៅ​ថ្ងៃ 10 មីនា ដែល​អាច​រក​បាន​នៅ ចក្រភពអង់គ្លេស អៀរឡង់ បារាំង អាល្លឺម៉ង់ អ៊ីតាលី និង អេស្ប៉ាញ ។ ដូច្នេះ​ការ​បន្ថែម​ជូន​នេះ​វា​មាន​ប្រយោជន៍​សម្រាប់​អ្នក​ចង់​បាន​អេក្រង់​វែង​ដែល​មាន​តែ​នោះ​លើ​ត្រកូល Sony បែប​នេះ ។

ស្រោម​ការពារ​នេះ​ជា​ការ​រចនា​ឡើង​ជាមួយ​ជើង​ទ្រ អាច​ឲ្យ​ដាក់​ទូរស័ព្ទ​ជា​លក្ខណៈ​ផ្ដេក​បាន ងាយស្រួល​មើល​វីដេអូ​ដោយ​មិន​បាច់​កាន់​ឡើយ ។ ឥឡូវ​នេះ​វា​មាន​តែ​ពណ៌​ខ្មៅ​សិន​ទេ

សូម​រំលឹក​ថា Xperia 10 នឹង​ត្រូវ​ចេញ​លក់​ក្នុង​តម្លៃ  €350/£300 ដែល​ត្រូវ​ជា​​លុយ​ដុល្លារ $395 និង Xperia 10 Plus  លក់​ក្នុង​តម្លៃ €430/£350 គិត​ជា​លុយ​ដុល្លារ​គឺ $485 (សម្រាប់​ម៉ូដែល​ប្រើ​ស៊ីម​មួយ) ហើយ​តម្លៃ​នឹង​មាន​ការ​ប្រែប្រួល​ទៅ​តាម​ពន្ធ​នៃ​ប្រទេស​នីមួយៗ ៕





_________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក