Mar 27, 2019

Sony ចេញ​កាមេរ៉ា RX0 II ជំនាន់​ទី​២​របស់​ខ្លួន​ដែល​តម្លៃ $700

កាល​ឆ្នាំ​មុន SONY ចេញ​កាមេរ៉ា RX0 ​តូច​សម្រាប់​ថត​សកម្មភាព​កម្សាន្ត​នានា​មាន​រូបរាង​ប្រហាក់ប្រហែល​នឹង GoPro ដែរ តែ​ឆ្នាំ​នេះ SONY បាន​កែប្រែ​សម្រាប់​ជំនាន់​ទី​២​ឲ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត ដោយ​បាន​បំពាក់​កូន​អេក្រង់​ដែល​អាច​កាច់​ចុះ​ឡើង​បាន​សម្រាប់​អ្នក​ថត​រូបភាព​ខ្លួន​ឯង ។

លក្ខណៈ​របស់​វា​មិន​មាន​អ្វី​ថ្មី​នោះ​ទេ តែ​វា​ទំនើប​សម្រាប់​បែប​កាមេរ៉ា​តូច​ដែល​មិន​ទាន់​មាន​គេ​ធ្វើ​បាន ។ យើង​ដឹង​ហើយ​ថា​អេក្រង់​កាច់​ចុះឡើង​គឺ​មាន​ជា​យូរ​មក​ហើយ​សម្រាប់​កាមេរ៉ា​ទូទៅ ដើម្បី​ឲ្យ​មាន​ភាព​ងាយស្រួល​មើល​នៅ​ទេ​ថត ។ ហើយ​នេះ​ជា​ក្ដី​ស្រមៃ​មួយ​សម្រាប់​អ្នក​ប្រើប្រាស់ GoPro តែ​វា​បែរជា​មាន​លើ SONY RX0 II នេះ​ទៅ​វិញ ។

បើ​និយាយ​ពី​មុខងារ​របស់​វា វា​បាន​មក ជាមួយ​នឹង​មុខងារ​​ថ្មី​គឺ​ការ​ទប់​លំនឹង​បាន​ល្អ​ជាង​ជំនាន់​ទី​មួយ , ដង​ថត​ដែល​មាន​​មុខងារ​ Zoom និង​ប៉ូ​តុង​ចុច​ថត តែ​វា​មាន​ត​ខ្សែ​ដែល​មិន​ទំនើប​នោះ​ទេ ។


តម្លៃ​ចេញ​លក់​គឺ $700 ដែល​លោកអ្នក​នឹង​ទទួល​បាន​នូវ ៖
  • អេក្រង់ 1.5" LCD Tilt (230,400 Pixels) បត់​ចុះ​ឡើង​បាន
  • អាវក្រោះ​ការពារ​ទឹក
  • កាមេរ៉ា​ថត​បាន​ទំហំ 15.3 មេហ្គាភីកសែល
  • សេនស័រ​ទំហំ 1" (13.2 x 8.9 mm) CMOS
  • ថត​ជា JPEG, RAW Movies: AVCHD, XAVC S
  • ទំហំ​រូបភាព​ធំ​បំផុត 15 MP: 4800 x 3200
  • សមាមាត្រ​រូបភាព 1:1, 3:2, 4:3, 16:9
  • មុខងារ​ទប់​លំនឹង Digital Image Stabilization
  • ពណ៌ sRGB, Adobe RGB
  • Zoom បាន 2x
  • ISO Auto, 125 to 12800 (Extended Mode:80 to 12800)
  • Shutter Type: Electronic Speed: 1/4 to 1/32000 Second
  • ថត​វីដេអូ​ដល់ 3840 x 2160p: 30 fps
  • រន្ធ​ដោត Mic 3.5mm


_______________
ប្រភព


Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក