Mar 1, 2019

ទីផ្សារ​នាឡិកា​ឆ្លាតវៃ Smartwatch បាន​ការ​កើន​ឡើង​ តែ​ពាក់​កណ្ដាល​គឺ​ស្ដោបស្ដាប់​ដោយ​នាឡិកា Apple


គិត​ត្រឹម​៣​ខែ​ចុង​ឆ្នាំ​ 2018 ឃើញ​ថា​មាន​នាឡិការ​ឆ្លាតវៃ​ចំនួន 18 លាន​គ្រឿង​ត្រូវ​បាន​លក់​ចេញ ដែល​វា​ជា​ស្ថិតិ​ថ្មី​និង​ល្អ​មួយ បើ​គិត​ជា​ភាគ​រយគឺ​កើន​ឡើង 56% ពី​មួយ​ឆ្នាំ ។ តែ​ពាក់​កណ្ដាល​នៃ​ការ​លក់​ចេញ​គឺ 50% ជា​របស់ Apple អស់​ទៅ​ហើយ ដែល 50% ទៀត​ជា​របស់​ក្រុមហ៊ុន​ផ្សេងៗ​ទៀត ។


បើ​គិត​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ពេញ​នៃ 2018 ឃើញ​ថា​មាន​នាឡិកា 48 លាន​គ្រឿង​ត្រូវ​បាន​លក់​ចេញ តែ​ 22.5 លាន​គ្រឿង​ជា​ម៉ាក Apple ។ សម្រាប់​ម៉ាក​បន្ទាប់​គឺ Fitbit ដែល​ជា​នាឡិកា​ធូរ​ថ្លៃ​អាច​លក់​ចេញ​បាន 5.5 លាន​គ្រឿង ហើយ​បន្ទាប់​មក​គឺ Samsung ដែល​លក់​ចេញ​បាន 5.3 លាន​គ្រឿង ។


សម្រាប់​ឆ្នាំ​ 2019 ប្រហែល​អាច​នឹង​មាន​ការ​ប្រែប្រួល ព្រោះ Samsung បាន​បញ្ចេញ​នាឡិកា​ចុង​ក្រោយ​របស់​ខ្លួន​ដែល​មាន​អេក្រង់​រាង​មូល និង​រូបរាង​ស្រឡូន​ស្អាត​ល្អ ដែល​អាច​បំពេញ​ចិត្ត​អ្នក​ចូលចិត្ត​មុខ​នាឡិកា​មូល​បាន ។ ហើយ​ក្រុមហ៊ុន​ដទៃ​វិញ​បាន​ផលិត​នាឡិកា​ដែល​មាន​អេក្រង់​កោង អាច​ប្រើ​ជំនួស​ទូរស័ព្ទ​បាន​ផង​ដែរ ដែល​នេះ​អាច​នឹង​មាន​គេ​ចាប់​អារម្មណ៍ ៕

__________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក