Mar 29, 2019

Samsung Galaxy Tab A 8.0 (2019) ជាមួយ​ប៊ិក S Pen ចេញ​លក់​ហើយ​នៅ​ទីផ្សារ​បរទេស


កាលពី 6 សបា្តហ៍​មុន​ក្រុមហ៊ុន Samsung បាន​បង្ហាញ Galaxy Tab A 10.1 (2019) ដែល​ជា​ជម្រើស​មួយ មាន​តំលៃ​សមរម្យ​ចំពោះ Tab S5e ។ ឥឡូវនេះ​មាន​ម៉ូដែល​អេក្រង់​តូច​មួយ​ទៀត​ទំហំ 8 អ៊ីញ ហើយ​វា​មាន​លក្ខណៈ​ពិសេស​ ដោយ​ស្គាល់​មុខងារ​ប្រើប្រាស់​ប៊ិក S Pen ។

Samsung Galaxy Tab A 8.0 ជាមួយ​ប៊ិក S Pen មាន​អេក្រង់​ទំហំ 8 អ៊ីញ ​​គុណភាព​បង្ហាញ​ដូច​នឹង​អេក្រង់ 10.1 អ៊ីញ​ដែរ​គឺ 1,920 x 1,200 ភិចសែល។ S Pen ហាក់​ដូចជា​ទូរស័ព្ទ Galaxy Note មាន​អេក្រង់ 8 អ៊ីញ​មួយ​ដែរ ដោយ​​វា​ស៊ក​បញ្ចូល​ទៅ​ក្នុង​កុំព្យូទ័រ​បន្ទះ​របស់​វា ។


ប្រើប្រាស់​បន្ទះឈីប Exynos 7904 ដូចគ្នា​នឹង​ម៉ូដែល​ធំ​ប៉ុន្តែ​វា​មាន RAM ទំហំ 3GB ។ ទំហំ​ផ្ទុក​គឺ 32GB ដូចគ្នា (មាន​ទំហំ​សម្រាប់​ដាក់​ឯកសារ 22 GB) អាច​ពង្រីក​បាន​ជាមួយ​កាត microSD រហូតដល់ 512GB ។

ថេប្លេត​នេះ​មាន​ថាមពល​ថ្ម 4,200mAh ដែល​អាច​​មើល​វីដេអូ​បានរហូតដល់ទៅ 11 ម៉ោង ។ ប្រសិនបើ​អ្នក​ទទួល​បាន​ម៉ូដែល​ដែល​​ប្រើ LTE អ្នក​នៅ​តែ​អាច​ប្រើ​អ៊ីនធឺណិត​បាន​​រហូត​ដល់ 11 ម៉ោង។ ថេប្លេត​ទំងន់ 325 ក្រាម និង​កម្រាស់ 8,9 មម ។

លក្ខណៈ​ពិសេស​ផ្សេង​ទៀត​រួម​មាន កាមេរ៉ា​ខាង​ក្រោយ 8 MP និង selfie 5 MP ។ នៅ​ផ្នែក​ខាង​ការ​តភ្ជាប់​មាន Wi-Fi ac, Bluetooth 5.0 LE សម្រាប់​ឥត​ខ្សែ, បូក LTE ស្រេច ។ ការ​តភ្ជាប់​ខ្សែ​ត្រូវ​បាន​គ្រប់គ្រង​ដោយ USB 2.0 និង Jack កាស 3.5mm ។

ចាប់​តាំង​ពី​ក្រុមហ៊ុន Samsung បាន​ដាក់​បង្ហាញ Galaxy Tab 8.0 ស្ងប់ស្ងាត់​យើង​មិន​មាន​ព័ត៌មាន​លម្អិត​ស្តី​ពី​តម្លៃ ។ ទោះជា​យ៉ាងណា​ក៏ដោយ Tablet នេះ​នឹង​មាន​នៅ​ចក្រភព​អង់គ្លេស (នៅ​ឯ​ក្រុមហ៊ុន Carphone Warehouse) ក៏​ដូចជា​ប្រទេស ​នូវែលហ្សេឡង់ ថៃ កម្ពុជា ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និង វៀតណាម ៕


___________

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក