Mar 6, 2019

វីដេអូ​ដោះ​មើល​គ្រឿង​ក្នុង Samsung Galaxy S10 បង្ហាញ​ថា​មាន​មុខងារ​ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់​តូច តែ​បែរជា​ដំណើរការ​លឿន​ទៅវិញ



គេច​មិន​រួច​ពី​ដៃ JerryRigEverything នោះ​ទេ​ដែល​តែងតែ​យក​ឧបករណ៍​ថ្មីៗ ជា​ពិសេស​គឺ​ស្មាតហ្វូន យក​មក​តេស្ត​ភាព​ធន់ និង​ដោះ​មើល​គ្រឿង​ក្នុង តែ​មិន​បម្រើ​ដល់​ការ​ជួសជុល​ឡើយ​ ព្រោះ​នៅ​ពេល​តេស្ត​និង​ដោះ​មើល​ម្ដងៗ គឺ​ទូរស័ព្ទ​តែងតែ​ខ្ទេច​អស់​ប្រើការ​លែង​បាន ។

អ្វី​ដែល​គាត់​រក​ឃើញ​ក្នុង​ម៉ូដែល Samsung Galaxy S10 នេះ​គឺ មុខងារ heat pipe សម្រាប់​ទប់​កម្ដៅ ដែល​ប្រើ​វត្ថុវាវ​សម្រាប់​វម្លង​កម្ដៅ និង​កាត់​បន្ថយ​កម្ដៅ ។ មួយ​វិញ​ទៀត​គឺ Wireless PowerShare ដែល​ជា​បន្ទះ​សម្រាប់​សាក​ថ្ម​ទៅ​ឲ្យ​ឧបករណ៍​ដែល​មាន​មុខងារ​សាក​ថ្ម​ឥត​ខ្សែ​បាន​ដូចជា កាស​ឥត​ខ្សែ នាឡិកា​វៃ​ឆ្លាត​ជា​ដើម ។

ការ​ដោះ​មើល​គ្រឿង​ក្នុង​នេះ គេ​បាន​រក​ឃើញ​ឧបករណ៍​ស្កេន​ខ្ចៅ​ដៃ​ដែល Samsung ផលិត​និង​ស្រាវជ្រាវ​ដោយ​ខ្លយន​ឯង​ខុស​ពី​ក្រុមហ៊ុន​ដទៃ​នៅ​ត្រង់​ល្បឿន​ស្កេន ដែល​លឿន​ជាង​គេ និង​ច្បាស់​លាស់​ជាង​គេ៕
________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក