Mar 14, 2019

Samsung បង្អួត​មុខងារ​ទាំង​២០​ដែល​មាន​លើ Galaxy S10


Galaxy S10 បាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​ចំនួន 70 ប្រទេស​រួច​មក​ហើយ ហើយ​សម្រាប់​ទីផ្សារ​ហុងកុង​វិញ មាន​ការ​លក់​ដាច់​ស្តុក​ឯណោះ ដែល​នេះ​បង្ហាញ​ថា​ម៉ូដែល​គម្រប់​ខួប 10 ឆ្នាំ​នេះ​ពិត​ជា​មាន​ភាព​ទាក់ទាញ​ខ្លាំង​ណាស់ ។

មុខងារ​ជា​ច្រើន​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ជំនាន់ 10 នេះ ដែល​មុខងារ​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ យក​មក​បង្ហាញ​ក្នុង​រូបភាព​ផ្សព្វផ្សាយ​មួយ សូម​មើល​ខាង​ក្រោយ​នេះ  ៖

អ្វី​ដែល​ចាប់​អារម្មណ៍​ជាង​គេ​គឺ មុខងារ​ថត​រូបភាព​និង​វីដេអូ​តាម​កាមេរ៉ា​ខាង​មុខ​ដល់​កម្រិត 4K ដែល​ច្បាស់​ខ្លាំង​សម្រាប់​អ្នក​និយម​ថត​រូប​ខ្លួន​ឯង ជា​ពិសេស​គឺ​តារា Tik Tok តែ​ម្ដង ។ តែ​ទោះ​ជា​វា​ល្អ​យ៉ាង​ណា ក៏​ម៉ូដែល​នេះ​មិន​ទាន់​មាន​5G នៅ​ឡើយ​ទេ ដូច្នេះ​វា​នឹង​មាន​ Version ថ្មី​នៅ​ចុង​ឆ្នាំ​នេះ​ទៀត ដើម្បី​ទទួល​សេវា 5G ដែល​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​នា​ពាក់​កណ្ដាល​ឆ្នាំ ហើយ​កម្ពុជា​យើង​ក៏​នឹង​មាន​ទាន់ៗ​គេ​ដែែរ៕
________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក